ល្បាក់ទឹក Ban Gioc ស្ថិតនៅកំពូលនៃខ្សែព្រំដែនធម្មជាតិដ៏ស្រស់ស្អាតបំផុត

(VOVWORLD) - កាសែតឈានមុខគេនៅទីក្រុងហុងកុង ចិន គឺ កាសែត South China Morning Post (SCMP) កាលពីថ្ងៃទី ១០ ខែកុម្ភៈ បានរាយបញ្ជីខ្សែព្រំដែនធម្មជាតិដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក រួមមានល្បាក់ទឹកធ្លាក់ Ban Gioc នៃខេត្ត Cao Bang ប្រទេសវៀតណាម។ 
ល្បាក់ទឹក Ban Gioc ស្ថិតនៅកំពូលនៃខ្សែព្រំដែនធម្មជាតិដ៏ស្រស់ស្អាតបំផុត - ảnh 1ល្បាក់ទឹក Ban Gioc ជាកន្លែងដែលមិនគួររំលងនៅពេលធ្វើដំណើរទៅកាន់ខេត្ត Cao Bang (រូបថត៖  Luc Thi Nien/VOV)

បញ្ជីរាយនាមដែលបានចេញផ្សាយគឺផ្អែកលើការវាយតម្លៃ របស់អ្នកជំនាញទេសចរ ណ៍ ជាការផ្ដល់យោបល់អំពីទិសដៅដែលអ្នកទេសចរគួរទៅទស្សនានៅពេលខាងមុខ។ ចំណុចរួមនៃកន្លែងទាំងនេះ គឺព្រំប្រទល់ធម្មជាតិដូចជា ទន្លេ អូរ ភ្នំ និងទឹកជ្រោះ មានទេសភាពដ៏អស្ចារ្យ និងស្រស់ស្អាត។ កាសែត SCMP បានសរសេរថា៖ បន្ទាប់ពីចូលប្រទេសវៀតណាម ភ្ញៀវទេសចរគួរតែឆ្លៀតពេលដើម្បីរុករកកន្លែងនេះ មុននឹងទៅគោលដៅបន្ទាប់។

នៅឆ្នាំ ២០២១ ល្បាក់ទឹក Ban Gioc ត្រូវបានទស្សនាវដ្តីទេសចរណ៍អាមេរិក Travel + Leisure បោះឆ្នោតជ្រើសរើសថាជាល្បាក់ទឹកមួយក្នុងចំណោមល្បាក់ទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក។ ល្បាក់ទឹក Ban Gioc (ផ្នែកទឹកដីវៀតណាម) ស្ថិតក្នុងឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang មានចម្ងាយជិត ៣០ គីឡូម៉ែត្រពីកណ្តាលស្រុក។ ល្បាក់ទឹកនេះមានទឹកធ្លាក់ធំៗ និងតូចជាច្រើនដែលលាតសន្ធឹងរាប់រយម៉ែត្រ។ បរិមាណទឹកដ៏ច្រើនហូរមិនឈប់តាមកម្រាល ហូរចុះមកដូចសំបកសេះអញ្ជឹង។ ដោយសារតែសម្រស់ដ៏អស្ចារ្យនេះ ល្បាក់ទឹកនេះតែងតែជាគោលដៅកំពូលដែលអ្នកទេសចរជ្រើសរើសពេលទស្សនាខេត្ត Cao Bang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ