លីបង់ប្រកាសជនសង្ស័យជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ

(VOVWORLD) - ជាមួយនឹងបំណុលចំនួន ៩២ ពាន់លានដុល្លារប្រហែល ១៧០% GDP លីបង់ក៏ស្ថិតក្នុងចំណោមប្រទេសដែលមានបំណុលខ្ពស់បំផុតនៅលើពិភពលោក។

នាពេលថ្មីៗនេះនាយករដ្ឋមន្ត្រីលីបង់លោក Hassan Diab បានទទួលស្គាល់ថា ប្រទេសនេះ គ្មានសមត្ថភាពក្នុងការសងមូលប័ត្រអឺរ៉ុបចំនួន ១.២០០ លានដុល្លារ ដែលផុតកំណត់នាថ្ងៃទី ៩ ខែមីនាឡើយ។ ហេតុការនេះមានន័យថា ប្រទេសនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រកាសក្ស័យធន។ នេះគ្រាន់តែជាសញ្ញាថ្មីបំផុតបានបង្ហាញពីការវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសលីបង់ ដែលខឿនសេដ្ឋកិច្ចមិនសូវរីកចម្រើននោះ។

ជាមួយនឹងបំណុលចំនួន ៩២ ពាន់លានដុល្លារប្រហែល ១៧០% GDP លីបង់ក៏ស្ថិតក្នុងចំណោមប្រទេសដែលមានបំណុលខ្ពស់បំផុតនៅលើពិភពលោក។ ខឿនសេដ្ឋកិច្ចធ្លាក់ចុះគឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលនាំឲ្យការបាតុកម្មអូសបន្លាយជាច្រើនខែនៅក្នុងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ