លីប៊ីបំផ្លិចបំផ្លាញចោលអាវុធគីមីចុងក្រោយ
(VOVWORLD) -នាថ្ងៃទី ១១ មករា អង្គការហាមឃាត់អាវុធគីមី (OPCW) បានអបអរសាទរចំពោះការដែលលីប៊ីបានបំផ្លាញចោលអាវុធគីមីចុងក្រោយ ហើយចាត់ទុកនេះគឺជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ" ដែលជួយឲ្យពិភពលោកមានសុវត្ថិភាពជាង។
លីប៊ីបំផ្លិចបំផ្លាញចោលអាវុធគីមីចុងក្រោយ |
នាថ្ងៃទី ១១ មករា អង្គការហាមឃាត់អាវុធគីមី (OPCW) បានអបអរសាទរចំពោះការដែលលីប៊ីបានបំផ្លាញចោលអាវុធគីមីចុងក្រោយ ហើយចាត់ទុកនេះគឺជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ" ដែលជួយឲ្យពិភពលោកមានសុវត្ថិភាពជាង។ OPCW បានប្រកាសអំពីការបំផ្លិចបំផ្លាញអាវុធគីមីចុងក្រោយប្រមាណ ៥០០ តោននៅឯកន្លែងមួយនៅក្នុង ទីក្រុង Munster ប៉ែកខាងលិចប្រទេសអាឡឺម៉ង់នោះ គឺជា ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រសម្រាប់សន្តិសុខ និងការរំសាយសព្វាវុធ។ អគ្គនាយក OPCW លោក Ahmet Uzumcu បានលើកច្បាស់នាថ្ងៃដដែលថា "ព្រឹត្តិការណ៍នេះបានគូស សញ្ញាការបញ្ចប់ ដំណើរការរំសាយសព្វាវុធគីមី ហើយជាជំហានថ្មីរបស់លីប៊ីឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃអនុសញ្ញាអាវុធគីមី (CWC) - រំសាយទាំងស្រុងអាវុធគីមី "៕