លំហរវប្បធម៌ ទេសចរណ៍និងពាណិជ្ជកម្ម Ha Giang នៅចំកណ្តាលទីក្រុងហាណូយ

(VOVWORLD) - “លំហវប្បធម៌ទេសចរណ៍ និងពាណិជ្ជកម្ម ខេត្ត Ha Giang នៅទីក្រុងហាណូយ ២០២០” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ធ្នូ ២០២០ នៅវិមាន Ly Thai To ខ័ណ្ឌ Hoan Kiem នៃទីក្រុងហាណូយ។ 
លំហរវប្បធម៌ ទេសចរណ៍និងពាណិជ្ជកម្ម Ha Giang នៅចំកណ្តាលទីក្រុងហាណូយ - ảnh 1ទិដ្ឋភាពនៃពិធីបើក “លំហវប្បធម៌ទេសចរណ៍និងពាណិជ្ជកម្ម ខេត្ត Ha Giang នៅទីក្រុងហាណូយ ២០២០” 

ដើម្បីបង្កើនការផ្សាភ្ជាប់តំបន់ ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាង Ha Giang និងហាណូយ ហើយទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយអំពីតម្លៃពិសេសរបស់ Ha Giang ជាមួយនឹងបេតិកភណ្ឌវប្បធម៌ជាប្រចាំ របស់បណ្តាជនជាតិនៅក្នុងខេត្ត គណៈកម្មាធិការប្រជា ជនខេត្ត Ha Giang បានសម្របសម្រួលជាមួយ គណៈកម្មាធិការប្រជា ជនទីក្រុងហាណូយ រៀបចំលំហវប្បធម៌ទេសចរណ៍ និងពាណិជ្ជកម្មខេត្ត Ha Giang នៅទីក្រុងហាណូយឆ្នាំ ២០២០។

“លំហវប្បធម៌ទេសចរណ៍និងពាណិជ្ជកម្ម ខេត្ត Ha Giang នៅទីក្រុងហាណូយ ២០២០” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ធ្នូ ២០២០ នៅវិមាន Ly Thai To ខ័ណ្ឌHoan Kiem នៃទីក្រុងហាណូយ។ លោកស្រី Ha Thi Minh Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បានឲ្យដឹងថាៈ “យើងខ្ញុំសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍ទាំងនេះ ប្រជាជនរដ្ឋធានីនឹងបានស្គាល់និងរីករាយជាមួយផលិតផលនិងជាពិសេសផលិតផលកសិកម្មសរីរាង្គ ក៏ដូចជាអាហារ ស្អាតដែលបានច្នៃពីបាតដៃដ៏ប៉ិនប្រសប់របស់ប្រជាជននៃក្រុមជនជាតិ ភាគតិចចំនួន ១៩ រស់នៅក្នុងខេត្ត Ha Giang។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់មហាជននៅទីក្រុងហាណូយក៏ដូចជាបណ្តាខេត្តនានាក្នុងប្រទេស យើងខ្ញុំសង្ឃឹមថា Ha Giang នឹងឈានដល់ឆ្នាំ ២០២១ ជាមួយ នឹងអត្រាកំណើនភ្ញៀវទេសចរ ហើយផលិតផលកសិកម្មសរីរាង្គស្អាតរបស់ Ha Giang ត្រូវបានប្រជាជនរដ្ឋធានី ក៏ដូចជានៅតាមខេត្តដទៃទៀតទូទាំងប្រទេសស្គាល់ដល់និងមកទស្សនា Ha Giang ស្រុករបស់យើងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ