វ៉ាក់សាំងការពារកូវីដ ១៩ ទី ៤ របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ធ្វើសាកពិសោធន៍ដំណាក់កាលចុងក្រោយ

(VOVWORLD) -  នេះគឺជាវ៉ាក់សាំងបង្ការកូវីដ ១៩ ទី៤ ដែលត្រូវបានសាកពិសោធ ន៍ នៅដំណាក់កាលចុងក្រោយនៅសហរដ្ឋអាមេរិក។

វ៉ាក់សាំងការពារកូវីដ ១៩ ទី ៤ របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ធ្វើសាកពិសោធន៍ដំណាក់កាលចុងក្រោយ - ảnh 1ក្រុមហ៊ុន Johnson&Johnson បានចាប់ផ្តើមសាកល្បងចុងក្រោយនៃវ៉ាក់សាំងការពារកូវីដ ១៩ (រូបថត៖ Cheryl Gerber/ AP)

ក្រុមហ៊ុន Johnson&Johnson បានប្រកាសនៅថ្ងៃទី ២៣ ខែកញ្ញាថា ខ្លួនបានចាប់ផ្តើមសាកពិសោធន៍គ្លីនិក វ៉ាក់សាំងបង្ការកូវីដ ១៩ លើមនុស្សចំនួន ៦០.០០០ នាក់ មកពីទ្វីបចំនួន ៣។ នេះគឺជាវ៉ាក់សាំងបង្ការ កូវីដ ១៩ ទី៤ ដែលត្រូវបានសាកពិសោធន៍នៅដំណាក់កាលចុងក្រោយនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Johnson&Johnson បានឲ្យដឹងថា អាចនឹងទទួលបានលទ្ធផល សាកពិសោធន៍ នៅដើមឆ្នាំក្រោយ ហើយប្រសិនបើលទ្ធផលគឺវិជ្ជមានវ៉ាក់សាំងនេះអាចត្រូវបានរដ្ឋាភិបាលអាមេរិកអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងស្វែងរកអ្នកស្ម័គ្រចិត្តជាមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត រួមទាំងប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងទៀតផង។

Johnson&Johnson ក៏កំពុងរួមសហការជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងការស្រាវជ្រាវមួយទៀត ក៏កំពុងស្ថិតក្នុងដំណាក់កាលទី ៣ ដើម្បីកំណត់សុវត្ថិភាពនៃវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២ ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ