វ៉ាក់សាំងគឺជាដំណោះស្រាយដោយមានលក្ខណៈយុទ្ធសាស្ត្រក្នុងការងារបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជម្ងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍កាន់តែស្មុគស្មាញ ដែលទាមទារឲ្យយើងត្រូវមានដំណោះស្រាយ បង្ការប្រឆាំងតាមបាវចនា “គោលការណ៍៥ ប្រការ (ពាក់ម៉ាស់ កំចាត់មេរោគ រក្សា គម្លាត មិនប្រមូលគ្នា រាយការណ៍សុខភាព) + វ៉ាក់សាំង” ព្រមទាំងអនុវត្តន៍បច្ចេកវិទ្យា យ៉ាងទូលំទូលាយដើម្បីធានាគោលដៅ២ទន្ទឹមគ្នា គឺបង្ការទប់ស្កាត់រោគរាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចផង។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ផ្លាស់ប្ដូរមតិជាមួយអង្គភាពស្រាវជ្រាវផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ក្នុងប្រទេស។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាម លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកវិទ្យាសាស្ត្រ តំណាងវិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនផលិតវ៉ាក់សាំងនានា អំពីការងារស្រាវជ្រាវ ផលិតវ៉ាក់សាំងបង្ការកូវីដ ១៩។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជម្ងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍កាន់តែស្មុគស្មាញ ដែលទាមទារឲ្យយើងត្រូវមានដំណោះស្រាយ បង្ការប្រឆាំងតាមបាវចនា “គោល ការណ៍៥ ប្រការ (ពាក់ម៉ាស់ កំចាត់មេរោគ រក្សា គម្លាត មិនប្រមូលគ្នា រាយការណ៍សុខភាព) + វ៉ាក់សាំង” ព្រមទាំងអនុវត្តន៍បច្ចេកវិទ្យា យ៉ាងទូលំទូលាយដើម្បីធានាគោលដៅ២ទន្ទឹមគ្នា គឺបង្ការទប់ស្កាត់រោគរាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចផង។ ក្នុងនោះ វ៉ាក់សាំងគឺជាដំណោះស្រាយជាសារវ័ន្ត យូរអង្វែង មានលក្ខណៈយុទ្ធសាស្ត្រ និងលក្ខណៈសម្រេចកំណត់ដើម្បីរួចផុតពីជម្ងឺរាតត្បាត។ នាពេលកន្លងមក រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា បានខិតខំប្រឹង ប្រែងតាមរយៈទម្រង់ជាច្រើន ដើម្បីទិញឲ្យបានឆាប់បំផុតនិងច្រើនបំផុតនូវវ៉ាក់សាំង បង្ការកូវីដ ១៩ សម្រាប់ចាក់ជូនប្រជាជន។ ប៉ុន្តែ ការបញ្ជាទិញវ៉ាក់សាំងមិនងាយ ស្រួលឡើយជាពិសេសក្នុងបរិបទដែលជម្ងឺរាតត្បាតបានឆ្លងរីករាលដាលយ៉ាងខ្លាំងលើទូទាំងពិភពលោក ហើយសមត្ថភាពផលិតវ៉ាក់សាំងនៅមានកំហិត។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA) |
នៅជំនួបធ្វើការនេះ តំណាងក្រសួងសុខាភិបាលបានជម្រាបជូនលោកនាយក រដ្ឋមន្រ្តីអំពីលទ្ធផលមួយចំនួនក្នុងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យានៃផ្នែក វេជ្ជសាស្ត្រសំដៅបម្រើការបង្ការប្រឆាំងជម្ងឺកូវីដ ១៩ នាពេលកន្លងមក។ ក្នុងនោះ មាន ការស្រាវជ្រាវអភិវឌ្ឍឧបករណ៍ kit ធ្វើរោគវិនិច្ឆ័យ kit អង្គបដិប្រាណ ដែលនាំឲ្យវៀត ណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសតែ៥ ដែលអភិវឌ្ឍដោយជោគជ័យ នូវប្រភេទ kit នេះ។ ក្រៅពីនោះ ក្រសួងសុខាភិបាលក៏បានស្រាវជ្រាវផលិតម៉ាស៊ីន ជំនួយដង្ហើម; រូបមន្ត វិធីសាស្ត្រព្យាបាលថ្មី; អភិវឌ្ឍនិងផ្ដល់វិញ្ញាបនប័ត្រវ៉ាក់សាំង; និង អភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ ១៩ក្នុងប្រទេសផងដែរ៕