វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ចិនត្រូវបានធ្វើតេស្ត ដំណាក់កាលចុងក្រោយនៅឥណ្ឌូនេស៊ី
(VOVWORLD) - CoronaVac គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងតិចតូចចំនួនដែលបានឈានដល់ដំណាក់កាលធ្វើតេស្តចុងក្រោយ ដើម្បីសិក្សាពីប្រសិទ្ធភាពដោយទ្រង់ទ្រាយធំមុនពេលត្រូវបានអនុម័តឱ្យប្រើប្រាស់។ ការធ្វើតេស្តនេះ នឹងអូសបន្លាយក្នុងរយៈពេល ៦ ខែ។
វ៉ាក់សាំងប្រឆាំងកូវីដ ១៩ (រូបថត៖ THX / TTXVN) |
ក្រុមហ៊ុនជីវបច្ចេកវិទ្យា Sinovac របស់ចិន នាថ្ងៃទី ១១ ខែសីហា បានបើកដំណើរការធ្វើតេស្តដំណាក់កាលចុងក្រោយសម្រាប់ វ៉ាក់សាំង CoronaVac ចំពោះអ្នកជំងឺកូវីដ ១៩ ចំនួន ១.៦២០ នាក់នៅឥណ្ឌូនេស៊ី។
សូមបញ្ជាក់ដែរថា CoronaVac គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងតិចតូចចំនួនដែលបានឈានដល់ដំណាក់កាលធ្វើតេស្តចុងក្រោយ ដើម្បីសិក្សាពីប្រសិទ្ធភាពដោយទ្រង់ទ្រាយធំមុនពេលត្រូវបានអនុម័តឱ្យប្រើប្រាស់។ ការធ្វើតេស្តនេះ នឹងអូសបន្លាយក្នុងរយៈពេល ៦ ខែ៕