វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Moderna (សហរដ្ឋអាមេរិក) នឹងធ្វើតេស្តសាកល្បងចុងក្រោយលើមនុស្ស
(VOVWORLD) - នាថ្ងៃដដែល ទស្សនាវដ្តីវេជ្ជសាស្ត្រ New England បានប្រកាសលទ្ធផលនៃដំណាក់កាលធ្វើតេស្ត វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Moderna គឺសុទ្ធតែទទួលបានលទ្ធផលល្អប្រសើរ។
អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍នៃមជ្ឈមណ្ឌលត្រួតពិនិត្ជំងឺអាមេរិក។ (រូបថត៖ TTXVN) |
នាថ្ងៃទី ២៧ ខែកក្កដាខាងមុខនេះ ក្រុមហ៊ុនជីវសាស្រ្ត Moderna របស់សហរដ្ឋអាមេរិក នឹងធ្វើតេស្តវ៉ាក់សាំង ប្រឆាំង COVID-19 ដំណាក់កាលចុងក្រោយ (ដំណាក់កាលទី ៣)។
Moderna នឹងជ្រើសរើសមនុស្សចំនួន ៣ ម៉ឺននាក់នៅអាមេរិក ដើម្បីចូលរួមដំណាក់កាលធ្វើតេស្តសាកល្បងនេះ ។ តាមការរំពឹងទុក ដំណាក់កាលធ្វើតេស្តនេះនឹងអូសបន្ថាយដល់ថ្ងៃទី ២៧ ខែតុលាខាងមុខ។
មុននេះ នាថ្ងៃដដែល ទស្សនាវដ្តីវេជ្ជសាស្ត្រ New England បានប្រកាសលទ្ធផលនៃដំណាក់កាលធ្វើតេស្ត វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Moderna គឺសុទ្ធតែទទួលបានលទ្ធផលល្អប្រសើរផងដែរ៕