វ៉ាក់សាំង Pfizer ប្រហែល ៥០ លានដូសនឹងមកដល់វៀតណាមនៅចុងឆ្នាំនេះ
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងនៅថ្ងៃទី ២ ខែសីហាថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ អាចមកដល់វៀតណាមវិញជាបន្តបន្ទាប់នៅត្រីមាសទី ៤។ ដោយឡែកវ៉ាក់សាំង Pfizer គឺពី ៤៧ ទៅ ៥០ លានដូស។
Vaccie Pfizer (រូបថត៖ CNN) |
ក្រសួងសុខាភិបាលបានចេញលិខិតជាលាយលក្ខណ៍អក្សរដល់មូលដ្ឋាន ដើម្បីពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩។ ដូច្នោះ ខេត្តនិងក្រុងត្រូវរៀបចំផែនការចាក់វ៉ាក់សាំង ឱ្យបាន លឿនតាមតែអាចធ្វើទៅបាន ប៉ុន្តែត្រូវធានាសុវត្ថិភាព។ ពោលគឺមានវ៉ាក់សាំងប្រភេទណា ត្រូវចាក់វ៉ាក់សាំងនោះភ្លាមៗ គ្មានការជ្រើសរើសវ៉ាក់សាំងទាល់ តែសោះ។
គិតត្រឹមព្រឹកថ្ងៃទី ២ ខែសីហា វៀតណាមមានវ៉ាក់សាំងជិត ៦.៥ លានដូស បានចាល់ជូនកងកម្លាំងជួរមុខកំពុងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងប្រជាជនដែលក្នុងនោះ មនុស្សជិត ៦៦០.០០០ នាក់បានចាក់ ២ គ្រប់ពីរដូសហើយ៕