វគ្គជម្រុះចុងក្រោយនៃ FIFA World Cup ២០២២៖ ដណ្ដើមបានជ័យជំនះដ៏សំខាន់ ក្រុមជម្រើសជាតិវៀតណាមនាំមកនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំងនៅថ្ងៃដំបូងនៃឆ្នាំថ្មី
(VOVWORLD) - នាយប់ថ្ងៃទី ១ ខែកុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមរបស់គ្រូបង្វឹក លោក Park Hang-seo និងកូនសិស្សបានយកឈ្នះលើក្រុមជម្រើសជាតិចិនក្នុង លទ្ធផល ៣-១ នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) ក្នុងក្របខណ្ឌការប្រកួត វគ្គជម្រុះចុងក្រោយនៃ FIFA World Cup ២០២២ ប្រចាំតំបន់អាស៊ី។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ចុះទៅកាន់ទីលានដើម្បីអបអរសាទរនិងជូនអាំងប៉ាវចំពោះក្រុមបាល់ទាត់វៀតណាម។ (រូបថត៖ VFF) |
ក្ដីសប្បាយរីករាយ សម្រាប់ក្រុមទាំងមូល ក៏ដូចជាអ្នកស្នេហា បាល់ទាត់វៀតណាម កាន់តែកើនឡើងជា ច្រើនដងទៀតនៅពេលដែលក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានពិន្ទុដំបូងនៅចំថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ អញ្ជើញទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិ My Dinh ភ្លាមៗបន្ទាប់ពីការ ប្រកួតបានបញ្ចប់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បាន ចុះទៅកាន់ទីលានដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់ក្រុមបាល់ទាត់វៀតណាម ហើយថ្លែងអំណរគុណដល់គ្រូបង្វឹក និងកីឡាករទាំងអស់ដែលបានប្រកួតអស់ពីកម្លាំង កាយចិត្តដើម្បីប្រទេសជាតិ ព្រមទាំងជូនពរឲ្យក្រុមបន្តទទួលបានជោគជ័យក្នុងឆ្នាំ ២០២២ផងដែរ។
ក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានពិន្ទុដំបូងនៅចំថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ (រូបថត៖ VOV) |
ភ្លាមៗបន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិដណ្ដើមបានជ័យជំនះដ៏សំខាន់លើ ក្រុមជម្រើសជាតិចិន ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានលើក សរសើរ ចំពោះគ្រូបង្វឹកលោក Park Hang Seo ក្រុមបង្វឹកនិងកីឡាករទាំងអស់។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និង ស្មារតីសាមគ្គីភាព របស់ក្រុមដើម្បីបង្កើតឡើងជ័យជម្នះលើកដំបូងបំផុតនៃក្រុម បាល់ទាត់បុរសជម្រើសជាតិវៀតណាមលើក្រុមចិនក្នុងប្រវត្តិសាស្ត្រ ហើយនេះក៏ ជាជ័យជម្នះលើកដំបូងដោយមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់ ជម្រើសជាតិអាស៊ីអាគ្នេយ៍មួយនៅក្នុងវគ្គជម្រុះជុំទី៣នៃ ការប្រកួតបាល់ទាត់ពិភព លោក - តំបន់អាស៊ីផងដែរ៕