វគ្គប្រកួតជម្រុះពានរង្វាន់ជើងឯកជាតិ Futsal HD Bank Cup ២០១៧

(VOVworld)-នារសៀលថ្ងៃទី១៧មិនា នៅបុរីកីឡាយោធភូមិភាគយោធាទី៥ នៃទី
ក្រុង Da Nang បានប្រព្រឹត្តទៅវគ្គប្រកួតជម្រុះពានរង្វាន់ជើងឯកជាតិ Futsal HD
 Bank Cup ២០១៧។​នេះជាលើកដំបូងដែលវិទ្យុសម្លេងវៀតណាមរួមសហការ
ជាមួយ សហព័ន្ធ កីឡាបាល់ទាត់វៀតណាមរៀបចំពានរង្វាន់ជើងឯកជាតិ Futsal 
ឧបត្ថម្ភដោយ ធនាគារ HD Bank។

វគ្គប្រកួតជម្រុះពានរង្វាន់ជើងឯកជាតិ Futsal HD Bank Cup ២០១៧ - ảnh 1


        បន្ទាប់ពីកម្មវិធីសិល្បៈ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The
 Ky និងអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran
Quoc Tuan បានប្រគល់អាងស៊ីនសញ្ញាអនុស្សាវរីយ៍សម្រាប់គណៈចាត់តាំងពាន
រង្វាន់នេះផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Tran Quoc Tuan បានឲ្យ
ដឹងថា៖

        “ពានរង្វាន់ឆ្នាំនេះមានការចូលរួមរបស់វិទ្យុសម្លេងវៀតណាមក្នុងការងារត្រៀម
 រៀបចំនិងជាពិសេសមានការរួមដំណើរបស់អ្នកឧបត្ថម្ភកម្មវិធីគឺធនាគារ HD Bank។
 សហ ព័ន្ធបាល់ទាត់ជាតិវៀតណាមជឿជាក់ថា ពានរង្វាន់ Futsal ជើងឯកជាតិ HD
 Bank ២០១៧នឹងទទួលបានការយកចិត្តទុកដាក់និងការលើកទឹកចិត្តរបស់អ្នក
ទស្សនា ជាច្រើនកុះករ”។

        វគ្គប្រកួតជម្រុះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី៣១មិនាឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ