វគ្គប្រកួតជម្រុះ U23 អាស៊ី 2020: វៀតណាមឈ្នះប្រកៀកប្រកិតឥណ្ឌូនេស៊ី

(VOVWORLD) -  នាយប់ថ្ងៃទី ២៤ ខែមីនា នៅកីឡាដ្ឋានជាតិ My Dinh (ហាណូយ) បានប្រព្រឹត្តទៅ ២ ប្រកួត ក្នុង ជុំទី២ នៃវគ្គជម្រុះ ពូល K - ពានរង្វាន់ជើងឯក U23 អាស៊ី 2020 រវាងក្រុមជម្រើជាតិ U23 ថៃ ប៉ះ  U23 ប៊្រុយណេ និង U23 វៀតណាម ប៉ះ U23 ឥណ្ឌូនេ លទ្ធផលគឺ  U23 ថៃ  ឈ្នះ U23 ប៊្រុយណេ 8-0 និង U23 វៀតណាម ឈ្នះ U23 ឥណ្ឌូនេស៊ី  1-0 ។

វគ្គប្រកួតជម្រុះ U23 អាស៊ី 2020: វៀតណាមឈ្នះប្រកៀកប្រកិតឥណ្ឌូនេស៊ី - ảnh 1 កីឡាករវៀតណាម Viet Hung (ពាក់អាវលេខ 7) គឺជាម្ចាស់តែមួយកត់នៃការប្រកួត (រូបថត: Minh Anh / bongda.com.vn)

ចំណាត់ថ្នាក់នៃការប្រកួតគឺមានដូចខាងក្រោម:  U23 ថៃ នាំមុខគេដោយទទួលបាន ៦ពិន្ទុ; U23 វៀតណាមលេខ 2 ទទួលបាន 6 ពិន្ទុ (តិចជាងមេគុណ U23 ថៃ) បន្ទាប់ មកគឺ U23 ឥណ្ឌូនេស៊ី និង U23 ប្រ៊ុយណេ ដោយមិនមានពិន្ទុឡើយ។

ដូច្នេះការប្រកួតទី ២ បានបញ្ចប់ ហើយឱកាសបន្តសម្រាប់ U23 ឥណ្ឌូនេស៊ីនិងក្រុម U23 Brunei ត្រូវបញ្ចប់ជាផ្លូវការ។ ការប្រកួតទី ៣ និងការប្រកួតចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមីនាត្រូវបានផ្តោតលើការប្រកួតគួរឱ្យចាប់អារម្មណ៍រវាងក្រុមជម្រើសជាតិ U23 វៀតណាមនិង U23 ថៃ។ ការប្រកួតនេះនឹងកំណត់សំបុត្រផ្លូវការទៅវគ្គផ្តាច់ព្រ័ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ