វង់ចរចារថ្មីរបស់ក្រុមសន្ទនាស្ដីពីអ៊ុយក្រែនត្រូវបានលុបចោល
|
វង់ចរចារថ្មីរបស់ក្រុមសន្ទនាស្ដីពីអ៊ុយក្រែនត្រូវបានលុបចោល (Reuters) |
Vovworld-វង់ចរចារថ្មីរបស់ក្រុមសន្ទនាស្ដីពីអ៊ុយក្រែនគ្រោងដែលនឹងប្រព្រឹត្ត
ទៅនាថ្ងៃទី៣០មករានៅទីក្រុង Minsk របស់បេឡារុសរវាងតំណាងរុស្ស៊ីអ៊ុយក្រែន
និងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានលុបចោលដោយសារ
Kiev មិនបញ្ជូនតំណាងចូលរួមឡើយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន
មុនពេលចាកចេញពីទីក្រុង Minsk អ្នកចរចារនៃកំលាំងប្រឆាំងនៅភាគខាងកើត
អ៊ុយក្រែនលោក Denis Pushilin បានឲ្យដឹងថាក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ
បានរាយការណ៍ជាមយយតំណាងរបស់រដ្ឋាភិបាលមិនទៅកាន់ទីក្រុង Minsk ឡើយ
និងការចរចារត្រូវបានលុបចោល។ ខណៈពេលនោះ អតីតប្រធានាធិបតីអ៊ុយក្រែន
លោក Leonid Kuchma បាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មាន Interfax របស់
អ៊ុយក្រែនមុនពេលកំណត់ពេលវេលាសំរាប់វង់ចរចារថ្មីថា Kiev ចង់បញ្ជូនលោកទៅ
ទីក្រុង Minsk នាថ្ងៃទី៣មករាដើម្បីចូលរួមការចរចារ៕