វង់ចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1នៅមិនទាន់ទទួលបានចំណុចលោតផ្លោះ

វង់ចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1នៅមិនទាន់ទទួលបានចំណុចលោតផ្លោះ - ảnh 1
វង់ចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1នៅមិនទាន
ទទួលបានចំណុចលោតផ្លោះ (រូបថតៈ AFP/TTXVN)

(VOVworld)-វង់ចរចារមានចរិតលក្ខណៈសម្រេចអំពីបញ្ហានុយក្លេអ៊ែររវាងអ៊ីរ៉ង់
 និងក្រុម P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ីនិងអាល្លឺម៉ង់)​បានរៀប
ចំឡើងនៅទីក្រុង Vienna ប្រទេសអូទី្រស ដែលកំពុងបន្តភាពតានតឹងនិងមិន​សូវ
មានលទ្ធភាពទទួលបានចំណុចលោតផ្លោះឡើយ ខណៈពេលដែលកាល បរិច្ឆេត
គឺថ្ងៃទី២៤វិច្ឆិកាកំពុងខិតជិតមកដល់។ ក្នុងកិច្ចចរចារនេះ ភាគីនានានៅ មានការ
ខ្វែងគំនិតលើបញ្ហាជាច្រើន​ជាពិសេសគឺទ្រង់ទ្រាយចម្រាញ់សារធាតុ urani និងការ
បន្ថូបន្ថយបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់។ ក្នុងថ្ងៃទី២១វិច្ឆិកា រដ្ឋមន្ត្រីការ បរទេស
អាមេរិក លោក John Kerry នឹងជួបជាមួយសមភាគីអង់គ្លេស បារំាង ដើម្បីពិ
ភាគ្សាអំពីបណ្តាជំហានជាបន្ត ជៀសវាងអូសបន្លាយពេលវេលាចរចារ។

        ទាក់ទិនដល់ការចរចារទឹកកំពុងស្រក នេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក
 Sergei Ryabkov បានចាត់ទុកថា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវ
មានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ព្រមទាំងមានការ សម្រប
សម្រួលពីភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ