វង់ចរចារនុយគ្លេអ៉ែរបស់អ៊ីរ៉ង់ជាបន្តនៅ Istanbul ទួរគី

(VOVworld) - រដ្ឋមន្រ្តីការបរទេស អ៊ីរ៉ង់ Ali Akbar Saheli នាថ្ងៃទី ១៩កុម្ភៈបានឲ្យដឹងថា៖ វង់ចរចារនុយគ្លេអ៉ែជាបន្តរវាងអ៊ីរ៉ង់និងក្រុមប្រទេសជាសមាជិក អចិន្ត្រៃ ទាំង៥ នៃក្រុម 
ប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ និងអាល្លឺម៉ង់ នឹងបានរៀបចំឡើងនៅ Istanbul
របស់ទួរគី។ សេចក្តីប្រកាសនេះ​ត្រូវបានលោក Saheli នាំចេញ​ក្នុង សន្និសីទកាសែតរួម
ជាមួយសមភាគី Nicagauar នៅរដ្ឋធានី Tehran របស់ អ៊ីរ៉ង់។ 

វង់ចរចារនុយគ្លេអ៉ែរបស់អ៊ីរ៉ង់ជាបន្តនៅ Istanbul ទួរគី - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad (Image: Internet)


ក៏ក្នុងឪកាសនេះ ដែរ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានអះអាងថា៖ប្រទេស​លោកខាងលិច
គួរតែជ្រើសរើសដំណោះស្រាយ “សហប្រតិបត្តិការ” ជាមួយ​អ៊ីរ៉ង់ ជំនួសឲ្យការ“ប្រឈម
មុខ” ក្នុងការដោះស្រាយរាល់បញ្ហា​ទាក់ទិន​ដល់កម្មវិធីនុយគ្លេសអែនៃប្រទេសឥស្លាម
នេះ។ ក្នុងព្រឹត្តិការ​ទាក់ទិន​ផ្សេង​ទៀត នាថ្ងៃទី១៩កុម្ភៈ រដ្ធមន្ត្រីការបរទេសអង់គ្លេស 
William Hague បានឡើងសំ​លេង​​ព្រមាន Israel ថាការវាយប្រហារយោធាមួយសំដៅទៅ
លើអ៊ីរ៉ង់មិន​ម៉ែនជាសកម្មភាពឈ្លៀតវៃក្នុងដំណាក់កាលនាបច្ចុប្បន្នទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ