វង់ចរចារ រវាងអ៊ីរ៉ង់ និង ក្រុម P5 + 1 បានបញ្ចប់ដោយមិនទទួលបានការបោះ​ជំ​ហាន​យ៉ាងខ្លាំងណាទេ

          ក្រោយរយះពេល ២ថ្ងៃពិភាក្សា នាថ្ងៃទី 24 ឧសភា វង់ចរចារ រវាងអ៊ីរ៉ង់ និង ក្រុម
P5 + 1 (រួមមានសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សារសន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ  អាមេរិក រុស្ស៊ី អង់គ្លេស បារាំង និងចិន រួមជាមួយអាលឺម៉ង់) បានបញ្ចប់នៅទីក្រុង 
Baghdad របស់អ៊ីរ៉ាក់ ដោយមិនទទួលបានការបោះ​ជំ​ហាន​យ៉ាងខ្លាំងណាទេ។ ក្នុង
ការចរ​ចារប្រធានក្រុមអ្នកចរចារ របស់ ក្រុម P5 + 1 ​ជា តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយកិច្ចការបរទេស​ របស់សហភាពអឺរ៉ុប (EU)Catherine Ashton និង ប្រធានក្រុមអ្នកចរចារ​របស់អ៊ីរ៉ង់​លោក​ Saeed Jalili បានអោយដឹងថា៖ភាគីទាំងពីរ 
បាន​ពិភាក្សា​នូវការ​ផ្តើម​គំនិតខុសគ្នាចំនួន២ ប៉ុន្តែ មិនទាន់ដោះស្រាយបាន បណ្ដា
ការខ្វែងគំនិតស្នូល​ទេ។ ថ្លែងមតិ ក្នុងសន្និសីទកាសែត បញ្ចប់ការចរចារ លោកស្រី 
Catherine Ashton  បានអោយដឹងថា៖ នៅវង់ចរចារលើកនេះ ភាគីទាំងពីរសុទ្ធតែសម្ដែង នូវសុឆ័ន្ទះ ចង់ទទួលបានបណ្ដាការរីកចំរើន និងក្នុងការពិតជាក់ស្ដែង៖ “​បានមាន មូលដ្ឋានរួមមួយចំនួន”។ តាមការវាយតំលៃរបស់លោកស្រី Catherine Ashton ថា៖  ទោះបីជា នៅមានការតខុសប្លែកគ្នាជាច្រើនក្រី ​ប៉ុន្តែ​ភាគីទាំងពីរបានឯកភាពអំពី
ការចាំបាច់មាន បណ្ដាការចរចារ បន្ថែម។ ភាគី​ទាំង​ពិរបាន​ឯកភាពថា នឹងជួបជុំគ្នា 
នាថ្ងៃទី 18-ទី19 មិថុនា​ នៅទីក្រុង​មូស្គូវ របស់រុស្ស៊ី៕

វង់ចរចារ រវាងអ៊ីរ៉ង់ និង ក្រុម  P5 + 1 បានបញ្ចប់ដោយមិនទទួលបានការបោះ​ជំ​ហាន​យ៉ាងខ្លាំងណាទេ - ảnh 1
វង់ចរចារ រវាងអ៊ីរ៉ង់ និង ក្រុម P5 + 1 (http://vov.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ