វិជ្ជាករកម្ពុជាវាយតម្លៃថា កិច្ចព្រមព្រៀង RCEP នាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល

(VOVWORLD) - ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់តំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។ នេះគឺជាការវាយតម្លៃរបស់វិជ្ជាករកម្ពុជាដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Khmer Times កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។
វិជ្ជាករកម្ពុជាវាយតម្លៃថា កិច្ចព្រមព្រៀង RCEP នាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល - ảnh 1 ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ។ (ប្រភព៖ AFP)

យោងតាមទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់កម្ពុជា ម៉ី កល្យាណ បានឱ្យដឹងថាកិច្ចព្រមព្រៀង RCEP ដើរតួនាទីយ៉ាងសំខាន់ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកកំពុងបាត់បាត់តុល្យភាពដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ៩១ ក៏ដូចជាលទ្ធិគាំពារនិយម និងគោលនយោបាយឯកតោភាគីផងដែរ។

ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀង RCEP នឹងជំរុញកំណើនក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ១៩ និងនាំមកនូវផលប្រយោជន៍ក្នុងរយៈពេលវែងដល់ប្រទេសជាសមាជិកទាំងអស់ផងដែរ។

បើយោងតាមលោកសាស្រ្តាចារ្យ Joseph Matthews មកពីសាកលវិទ្យាល័យអន្តរជាតិ BELTEI នៅទីក្រុងភ្នំពេញបានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងដើរតួនាទីដ៏សែនសំខាន់ក្នុងការជំរុញការ        វិនិយោគនិងពាណិជ្ជកម្មនៅក្នុងបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ព្រមទាំង ជួយបង្កើនទំនុកចិត្តលើវិស័យសេដ្ឋកិច្ចសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ