វេជ្ជបណ្ឌិតខេត្ត Dong Thap ពិនិត្យព្យាបាលជំងឺសំរាប់ជនក្រីក្រកម្ពុជា
|
វេជ្ជបណ្ឌិតខេត្ត Dong Thap ពិនិត្យព្យាបាលជំងឺសំរាប់ជនក្រីក្រកម្ពុជា |
(VOV)_នាព្រឹកថ្ងៃទី២៩ តុលា គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម ខេត្ត
Dong Thap ( ភាគខាងត្បូងវៀតណាម) បានរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ច
នានា រៀបចំការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃសំរាប់ជនក្រីក្រនៅខេត្តពោធិ
សាត់ ព្រៈរាជាណាចក្រកម្ពុជា។ នៅទីនេះ ក្រុមវេជ្ជបណ្ឌិតចំនួន៣០នាក់របស់ខេត្ត
Dong Thap បានពិនិត្យមើល និងផ្តល់ថ្នាំដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រចំនួន
៦០០នាក់ នៅក្នុងតំបន់៕