វីដេអ៊ូរទី ២ ស្តីអំពីចំណាប់ខ្មាំងជាជនជប៉ុនក្នុងបាកដៃរបស់ IS


វីដេអ៊ូរទី ២ ស្តីអំពីចំណាប់ខ្មាំងជាជនជប៉ុនក្នុងបាកដៃរបស់ IS  - ảnh 1
វីដេអ៊ូរទី ២ ស្តីអំពីចំណាប់ខ្មាំងជាជនជប៉ុនក្នុងបាកដៃរបស់ IS (Image: VNA)

(VOVworld) – ទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុន Kyodo បានឲ្យដឹងថា៖ នាថ្ងៃទី
២៧ មករា វីដេអ៊ូរថ្មីមួយទៀតអំពីចំណាប់ខ្មាំងជាពលរដ្ឋជប៉ុន អ្នកកាសែត Kenji
Goto ដែលអង្គការភេវរកម្ម “រដ្ឋឥស្លាមស្វ័យប្រកាស”  (IS) កំពុងចាប់ឃុំខ្លូនបាន
ផ្សាយលើ បណ្តាញ internet។ ក្នុងវីដេអ៊ូរនេះ អ្នកកាសែត  Kenji Goto កំពុងកាន់
រូបថតរបស់បុរសមួយនាក់ដែលត្រូវបានចាត់ទុកជាអ្នកបើកយន្តហោះជន Jordan
អនុសេនីយ៍ទោ Maaz al-Kassasbeh ដែលត្រូវបាន IS ចាប់ចំណាប់ខ្មាំងដែរ។ លោក
Goto បានស្នើរឲ្យប្រទេស Jordan ដោះលែងនារីអ៊ីរ៉ាក់ Sajida al-Rishawi  ដែលត្រូវបាន
កាត់ទោសដោយបទមានឧបាយកលវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅ
Jordan នាឆ្នាំ ២០០៥។ លោក Goto បានឲ្យដឹងថែមទៀតថា៖ នេះគឺជាសារចុង
ក្រោយ ព្រមទាំង អំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនដាក់សម្ពោធនយោបាយទៅលើ
Jordan បុរសនេះបានឲ្យដឹងថា៖ គេមានរយៈពេលតែ ២៤ ម៉ោងដើម្បីរស់នៅ។
នាបច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនកំពុងធ្វើការស៊ើបអង្គេតរឿងហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ