វ៉េណេស៊ុយអេឡាបានស្ដារឡើងវិញនូវការផ្គត់ផ្គង់អគ្គិសនី
(VOVWORLD) - ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានលើកឡើងថា អាជ្ញាធរមានសមត្ថ កិច្ចរបស់ប្រទេសនេះ នៅតែកំពុងខិតខំប្រឹងប្រែង ដើម្បីស្ដារឡើងវិញនូវប្រព័ន្ធអគ្គីសនីជាតិ បន្ទាប់ពីការវាយប្រ ហារបំផ្លាញមុននេះបីថ្ងៃនិងផ្គត់ផ្គង់អគ្គិសនីឡើងវិញយ៉ាងឆាប់ៗសម្រាប់តំបន់នានា។
រូបថតនៃការដាច់ភ្លើងនៅទីក្រុង Caracas វេណេហ្ស៊ុអេឡា នាថ្ងៃទី ៩ខែមីនា ឆ្នាំ ២០១៩ (រូបថត AFP /TTXVN) |
នាថ្ងៃទី ១០ខែមីនា នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Twitter ថ្នាក់ដឹកនាំ វ៉េណេស៊ុយអេឡាបានឲ្យដឹងថា បណ្តាញអគ្គីសនីជាតិ រងការវាយប្រហារតាមអ៊ីនធឺ ណែតក្នុងរយៈពេលពីរបីថ្ងៃកន្លងមក ដែលធ្វើឱ្យការងារជួសជុលជួបការលំបាកបន្តិច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិងបុគ្គលិកបច្ចេកទេសនៅតែកំពុងព្យាយាមយ៉ាងខ្លាំងក្លា ដើម្បីស្ដារការផ្គត់ផ្គង់អគ្គិសនីឱ្យបានឆាប់តាមការដែលអាចធ្វើទៅបាន។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាក៏បានចោទប្រកាន់ក្រុមជ្រុលនិយមនៅសហរដ្ឋអាមេរិកនិងក្រុមប្រឆាំងក្នុងស្រុក ឈរពីក្រោយការបំផ្លិចបំផ្លាញនេះដើម្បីបង្កភាពចលាចលនៃស្ថានភាពនយោបាយនិងសង្គម៕