|
អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Jorge Arreaza (រូបថត៖maduradas.com) |
(VOVworld) - អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Jorge Arreaza នាថ្ងៃទី២៨
តុលា បានវាយតំលៃខ្ពស់ចំពោះការដែលសហគមន៍អន្តរជាតិបោះឆ្នោតអនុម័តឲ្យ
ប្រទេសនេះជាប់ឆ្នោតឡើងវិញចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
(អ.ស.ប)។រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡា លោក Delcy Rodriguez
បានវាយតំលៃខ្ពស់ចំពោះការដែល ប៉ាណាម៉ានិង អេក្វាឌ័រត្រូវបានជ្រើសតាំងចូល
ស្ថាប័ននេះជាលើកដំបូងផងដែរ ហើយចាត់ទុកនេះជា ឱកាសដើម្បីប្រទេសអាមេ
រិកឡាទីននានាឆ្លុះបញ្ចាំងការពិតអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ចេញទៅពិភព
លោក។ក្នុងការបោះឆ្នោតលើកនេះ តំបន់អាមេរិកឡាទីន មានតំណាង៨ជាប់ឆ្នោត
ចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប រួមមាន បូលីវី គុយបា អែល សាលវ៉ាឌ័រ ម៉ិកស៊ិក
ប៉ារ៉ាហ្គាយ វេណេហ្ស៊ុយអេឡា អេក្វាឌ័រនិង ប៉ាណាម៉ា៕