វេណេហ្ស៊ុយអេឡាថ្កោលទោសបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) - វេណេហ្ស៊ុយអេឡាបានឡើងសម្លេងរិះគន់បទដាក់ទណ្ឌកម្មថ្មី របស់អាមេរិកដូចជាការឈ្លានពានដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងប្រជាជនប្រទេសនេះ ព្រមទាំងចោទប្រកាន់អាមេរិក កំពុងបណ្ដាលឲ្យវិបត្តិខាងមនុស្សធម៌នៅប្រទេស នេះកាន់តែអាក្រក់ទៅៗផងដែរ។
វេណេហ្ស៊ុយអេឡាថ្កោលទោសបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1  រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡាលោក Jorge Arreaza (រូបថត៖AFP/TTXVN)

(VOVworld) - វេណេហ្ស៊ុយអេឡាបានឡើងសម្លេងរិះគន់បទដាក់ទណ្ឌកម្មថ្មី របស់អាមេរិកដូចជាការឈ្លានពានដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងប្រជាជនប្រទេសនេះ ព្រមទាំងចោទប្រកាន់អាមេរិក កំពុងបណ្ដាលឲ្យវិបត្តិខាងមនុស្សធម៌នៅប្រទេស នេះកាន់តែអាក្រក់ទៅៗផងដែរ។ នាថ្ងៃទី២៥ សីហា ថ្លែងមតិក្រោយពីជំនួប ពិភាក្សាជាមួយអគ្គលេខាធិការអ.ស.បលោក Antonio Guterres នោះ រដ្ឋមន្រ្តីការ បរទេសវេណេហ្ស៊ុយអេឡាលោក Jorge Arreaza ប្រកាសថា រដ្ឋាភិបាលរបស់ ប្រធានាធិបតីលោក Nicolas Maduro នឹងស្វ័យការពារ ព្រមទាំងអះអាងថា វេណេហ្ស៊ុយអេឡាជាខឿនប្រជាធិបតេយ្យមួយ។

        មុននោះ នាថ្ងៃដដែល សេតវិមានបានប្រកាសបទដាក់ទណ្ឌកម្មខាង ហិរញ្ញវត្ថុថ្មីតម្រង់ទៅលើរដ្ឋអំណាចប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro៕

ប្រតិកម្មទៅវិញ

ផ្សេងៗ