វេណេហ្ស៊ុយអេឡានឹងបន្តតស៊ូប្រឆាំងនឹងការឡោមព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ១៧ ខែសីហា រដ្ឋមន្រ្តីក្រសួងការបរទេស វេណេស៊ុយអេឡាលោក Jorge Arreaza បានឲ្យដឹងថាប្រទេសនេះកំពុងប្រើគ្រប់មធ្យោបាយដែលអាចធ្វើបាន ដើម្បីប្រឈមនឹងផលវិបាកនៃការឡោមព័ទ្ធដ៏ឃោរឃៅដែលសហរដ្ឋអាមេ  រិកបានអនុវត្តឡើង ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការថ្កោលទោសចំពោះវិធានការឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីដាក់ជូនអង្គការអន្តរជាតិ នយោបាយ ពាណិជ្ជកម្ម និងតុលាការដោយឈរលើមូលដ្ឋានច្បាប់អន្តរ     ជាតិ។
វេណេហ្ស៊ុយអេឡានឹងបន្តតស៊ូប្រឆាំងនឹងការឡោមព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិក - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេស វេណេស៊ុយអេឡាលោក Jorge Arreaza (រូបថត៖ TTXVN)

ទាក់ទងនឹងសមត្ថមភាពនៃការតស៊ូទប់ទល់របស់វេណេហ្ស៊ុយអេឡាចំពោះការវាយប្រហារលើវិស័យសេដ្ឋកិច្ចពីសេតវិមាន លោក Arreaza បានអះអាងថា      ការធ្វើសម្ព័ន្ធភាពជាមួយបណ្តាប្រទេសមហាអំណាចដែលដើរតួនាទីយ៉ាងសំខាន់ តាមរយៈនោះអាចបង្កើតទីផ្សារនិងយន្តការផ្លាស់ប្តូរដែលស្ថិតនៅខាងក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិក។ លោក Arreaza ក៏បានសង្កត់ធ្ងន់ថាប្រទេសនេះនឹងតបតវិញដោយសន្តិវិធីនិងក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិចំពោះសកម្មភាពអមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ