វេណេហ្សុអេឡា បានបដិសេធសំណើរបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាមេរិក

(VOVWORLD) - រដ្ឋាភិបាលវេណេស៊ុយអេឡា បានចេញសេចក្តីប្រកាសស្តីពីការបដិសេធសំណើរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតក្រុមប្រឹក្សារដ្ឋបណ្តោះអាសន្នដើម្បីត្រៀមរៀបចំការបោះឆ្នោតសកលថ្មីសំដៅស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅប្រទេសអាមេរិកខាងត្បូងមួយនេះ។
វេណេហ្សុអេឡា បានបដិសេធសំណើរបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាមេរិក - ảnh 1 ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro (ស្តាំ) និងមេដឹកនាំគណៈបក្សប្រឆាំងលោក Juan Guaido  (ឆ្វេង) (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ៣១ ខែមីនា រដ្ឋាភិបាល វេណេស៊ុយអេឡា បានចេញសេចក្តីប្រកាសស្តីពីការបដិសេធសំណើរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតក្រុមប្រឹក្សារដ្ឋបណ្តោះអាសន្ន ដោយមានការចូលរួមទាំងគណៈបក្សកាន់តំណែងនិងគណៈបក្សប្រឆាំង លើកលែងតែប្រធានាធិបតីលោក Nicolas Maduro និងមេដឹកនាំគណៈបក្សប្រឆាំងលោកJuan Guaido ដើម្បីត្រៀមរៀបចំការបោះឆ្នោតសកលថ្មីសំដៅស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅប្រទេសអាមេរិកខាងត្បូងមួយនេះ។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡាអះអាងថា គោលនយោបាយរបស់អាមេរិកចំពោះប្រទេសនេះ កំពុងដើរខុសទិសដៅ ពោលគឺពីការគំរាមកំហែងដល់មន្រ្តីជាន់ខ្ពស់រួមទាំងការផ្តល់រង្វាន់ដល់ការចាប់ខ្លួនមេដឹកនាំកំពូល រហូតមកដល់ការលើកសំណើរស្តីពីការបង្កើតរដ្ឋអំណាចអន្តរកាលមួយ ដែលមិនស្របតាមរដ្ឋធម្មនុញ្ញ នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ