|
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី១៦ មករា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត
ណាមបានសហការជាមួយស្ថានទូតកាណាដាប្រចាំនៅវៀតណាមនិងគណៈកម្មា
ធិការទីក្រុងហាណូយរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ជួបកាណាដា” ដោយ
មានការចូលរួមរបស់តំណាងក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់ តំណាងសហគមន៍
អង្គភាពអាជីវកម្មនៃខឿនសេដ្ឋកិច្ចសមាជិក APEC តំណាងអាជីវករកាណាដានិង
អង្គការក្រៅរដ្ឋាភិបាលកាណាដាដែលកំពុងធ្វើសកម្មភាពនៅវៀតណាម។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc បាន
ឲ្យ ដឹងថា វៀតណាមគោរពការបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការជា
មួយកាណាដា។ភាគីទាំងពីរដាក់គោលដៅទទួលឲ្យបានទំហំពាណិជ្ជកម្មចំនួន១០
ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខ។នាបច្ចុប្បន្នវៀតណាមជា
ដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងប្លុកអាស៊ាន។កាណាដាក៏ជាវិនិយោ
គិនបរទេសធំទី១៤របស់វៀតណាមផងដែរ៕