វៀតណាមកំណត់គោលដៅថា មូលដ្ឋានផលិតកម្មចំនួន ១០០ % មានស្តង់ដារបរិស្ថាន

(VOVWORLD) - អត្រាការប្រព្រឹត្តកម្មទឹកកខ្វក់និងប្រើប្រាស់ទឹកកខ្វក់ឡើងវិញក្នុងបរិស្ថាននៅតាមទន្លេនានាសម្រេចបាន៧% កាត់បន្ថយយ៉ាងហោចណាស់ ៨% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយមូលដ្ឋានផលិតកម្មចំនួន ១០០ % មានស្តង់ដារបរិស្ថាន។ 
វៀតណាមកំណត់គោលដៅថា មូលដ្ឋានផលិតកម្មចំនួន ១០០ % មានស្តង់ដារបរិស្ថាន - ảnh 1 លោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន

ទាំងនេះគឺជាភារកិច្ចសំខាន់ៗ ដែលត្រូវបានក្រសួងធនធាននិងបរិស្ថានកំណត់ក្នុងកម្មវិធីធ្វើសកម្មភាពនៃគណៈកម្មាធិការបក្សភាគក្រសួងធនធានធម្មជាតិនិងបរិស្ថាន សម្រាប់អាណត្តិ ២០២០-២០២៥។ លោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានបានសង្កត់ធ្ងន់ថា៖

“នាបច្ចុប្បន្ននេះ យើងចាំបាច់ត្រូវផ្ដោតសំខាន់លើការ ធ្វើវិសោធនកម្មច្បាប់ ស្តីពីកិច្ចការពារបរិស្ថាន ដើម្បីដាក់ជូនរដ្ឋសភាអនុម័តនៅក្នុងសម័យប្រជុំលើកទី ១០។ ដោះស្រាយប្រកបដោយសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចការពារបរិស្ថាន ធានាសិទ្ធិរស់នៅក្នុងបរិស្ថានស្រស់បរិសុទ្ធជូនប្រជាជន។ ទន្ទឹមនឹងនេះ លើកទឹកចិត្តការអភិវឌ្ឍឧស្សាហកម្មបរិស្ថាន សេវាកម្មការពារបរិស្ថាន និងកែច្នៃកាកសំណល់ឡើងវិញផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ