វៀតណាមកត់ត្រាករណីឆ្លងកូវីដ១៩មួយទៀតពីប្រទេសហ្គីណេអេក្វាទ័រដែលត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកស្រុកកំណើតវិញ
(VOVWORLD) - គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ១៦ ខែសីហា ប្រទេសវៀតណាមបានរកឃើញករណីផ្ទុកជំងឺកូវីដ១៩ចំនួន ១ ករណី ថែមទៀតពីប្រទេសហ្គីណេអេក្វាទ័រដែលត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាម។
រូបថតឧទាហរណ៍ (ប្រភព៖ ក្រសួងសុខាភិបាលវៀតណាម) |
យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានឲ្យដឹង ថាគិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ១៦ ខែសីហា ប្រទេសវៀតណាមបានរកឃើញករណីផ្ទុកជំងឺ កូវីដ១៩ចំនួន ១ ករណីថែមទៀតពីប្រទេសហ្គីណេអេក្វាទ័រដែលត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាម។
រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺសរុបចំនួន ៩៥១ ករណី ដែលក្នុងនោះ មាន៣៣៤ ករណីពីបរទេសចូលមកស្រុកវិញហើយពួកគេក៏ត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗផង ដែរ។ រីឯករណី ៦៧៧ ករណីឆ្លងជំងឺថ្មីនៅក្នុងសហគមន៍ (ក្នុងនោះមាន ៤៧៧ ករណីទាក់ទងនឹងទីក្រុង Da Nang) បើគិតត្រឹមដល់ថ្ងៃទី ២៥ ខែកក្កដាដល់បច្ចុប្បន្ននេះ។
គួរបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីឌ១៩ បានឲ្យដឹងថា មានអ្នកជំងឺចំនួន ១០ នាក់ដែលត្រូវបានប្រកាសជាសះស្បើយកាលពីថ្ងៃទី ១៦ ខែសីហា។ ហេតុដូច្នេះរហូតមកទល់ពេលនេះ វៀតណាមមានអ្នកជំងឺចំនួន ៤៤៧/៩៥១ នាក់ត្រូវបានប្រកាសថាជាសះស្បើយ (ពោលគឺស្រូបយក ៤៧%) ផងដែរ៕