វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីក្នុងប្រទេសចំនួន៤០ករណីក្នុងព្រឹកថ្ងៃទី២៨ ខែឧសភា

(VOVWORLD) - ដូច្នេះហើយ គិតត្រឹមវេលាម៉ោង៦ថ្ងៃទី២៨ ខែឧសភា វៀតណាមមានករណីឆ្លង កូវីដ ១៩ សរុបចំនួន៦៣៥៦ ករណី ក្នុងនោះចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មេសា មក មាន៣២៩៤ករណី

យោងតាមសេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាលវៀតណាម គិតពីវេលាម៉ោង១៨ថ្ងៃទី ២៧ខែឧសភាដល់វេលាម៉ោង៦ថ្ងៃទី២៨ ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ ១៩ថ្មីក្នុងប្រទេសចំនួន៤០ករណីបន្ថែមទៀត ដែលត្រូវបានកត់ត្រានៅខេត្ត Bac Giang (៣០) Lang Son (៨) Thai Binh (១) និង Long An (១)។
ដូច្នេះហើយ គិតត្រឹមវេលាម៉ោង៦ថ្ងៃទី២៨ ខែឧសភា វៀតណាមមានករណីឆ្លង កូវីដ ១៩ សរុបចំនួន ៦៣៥៦ ករណី ក្នុងនោះចំនួនករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ មេសា មក មាន៣២៩៤ករណី; ចំនួនករណីបានជាសះស្បើយមាន ២៨៥៣ ករណី; ចំនួនករណីស្លាប់មាន ៤៦ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ