វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១៣ករណីនៅខេត្តហាយយឿងនិងខេត្តគៀនយ៉ាង

(VOVWORLD) - ដូច្នេះហើយ ចំនួនអ្នកជម្ងឺកូវីដ ១៩ រហូតមកទល់ពេលនេះមាន ២៤៦១ នាក់ ក្នុងនោះ ករណីឆ្លងក្នុងប្រទេសមាន១៥៥០នាក់។

គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ បានជូនដំណឹងថា គិតចាប់តាំងពីវេលាម៉ោង៦ដល់វេលាម៉ោង១៨ថ្ងៃទី១ មីនា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ចំនួន១៣ករណីបន្ថែមទៀត។ ដូច្នេះហើយ ចំនួនអ្នកជម្ងឺកូវីដ ១៩ រហូតមកទល់ពេលនេះមាន ២៤៦១ នាក់ ក្នុងនោះ ករណីឆ្លងក្នុងប្រទេសមាន១៥៥០នាក់។

អ្នកជម្ងឺចំនួន៨នាក់នៅខេត្តហាយយឿងជាករណី F1 ដែលត្រូវបានធ្វើចត្តាឡីស័កនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ៣។ អ្នកជម្ងឺនៅសេសសល់ចំនួន៥នាក់ ជាករណីនាំចូលតាមព្រំដែនផ្លូវគោកនៅខេត្តគៀនយ៉ាង ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាម ហើយកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខាភិបាលទីក្រុង Ha Tien។ វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់អ្នកជម្ងឺកូវីដ ១៩ ចំនួន១៨៩២នាក់ ខណៈដែលករណីស្លាប់មាន៣៥នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ