វៀតណាមកត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ទាបបំផុតក្នុងរយៈពេល២ខែកន្លងមក

(VOVWORLD) - គិតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ដោយវីរុសបំប្លែងថ្មីអូមីក្រុង  ចំនួន ១៨៦ ករណី។

ចាប់ពីម៉ោង៤រសៀល ថ្ងៃទី ១ ខែកុម្ភៈ ដល់ម៉ោង ៤ រសៀល ថ្ងៃទី ២ ខែកុម្ភៈ វៀតណាមបានកត់ត្រាការឆ្លងកូវីដ-១៩ថ្មីចំនួន ៨៧៤៤ ករណី នៅតាមខេត្តចំនួន ៥៩។ ក្នុងនោះមានករណីនាំចូលចំនួន ២២ ករណី និងករណីក្នុងស្រុកចំនួន ៨.៧២២ ករណី។ នេះគឺជាចំនួន ករណីឆ្លងថ្មីដ៏ទាបបំផុតក្នុងរយៈពេល ២ ខែកន្លងមក។

គិតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ដោយវីរុសបំប្លែងថ្មីអូមីក្រុង  ចំនួន ១៨៦ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក លើទូទាំងប្រទេសក៏បានកត់ត្រាករណីសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៦.៧៩៥ ករណីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ