វៀតណាមកត់ត្រាអ្នកឆ្លងជម្ងឺកូវី១៩ ថ្មីម្នាក់ទៀត ​ជាជនបរទេស

(VOVWORLD) - យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានឲ្យដឹងថាចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ៣០ ខែកញ្ញា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១ ខែតុលា ប្រទេសវៀតណាមបានកត់ត្រាអ្នកឆ្លងជម្ងឺកូវីដ១៩ ថ្មីម្នាក់បន្ថែមទៀត។ 
វៀតណាមកត់ត្រាអ្នកឆ្លងជម្ងឺកូវី១៩ ថ្មីម្នាក់ទៀត ​ជាជនបរទេស - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ baochinhphu.vn)

នោះគឺជាអ្នកជំងឺចូលមកប្រទេស វៀតណាម ហើយត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗ។

ហេតុដូច្នេះ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១.០៩៥។ គួរបញ្ជាក់ថា ក្នុងរយៈពេល ២៩ ថ្ងៃកន្លងមកនេះ ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ណាមួយនៅក្នុង សហគមន៍ទេ ព្រមទាំងបានព្យាបាលជាសះស្បើយអ្នកជម្ងឺចំនួន ១.០១០ នាក់ ហើយមានអ្នកស្លាប់ចំនួន ៣៥ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ