វៀតណាមកោតសរសើរអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ

(VOVWORLD) - សន្និសីទនៃបណ្តាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (SPLOS) លើកទី៣៤ បានប្រព្រឹត្តទៅ  ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Minh Vu បានចូលរួមសន្និសីទនេះ។

ថ្លែងនៅសន្និសីទនេះ អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Minh Vu បានអះអាងថា វៀតណាមជាប្រទេសនាំមុខគេមួយក្នុងការជំរុញ គោរព និងអនុវត្តអនុសញ្ញា; រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការគ្រប់គ្រង ប្រើប្រាស់សមុទ្រ និងមហាសាគរប្រកបដោយនិរន្តរភាព។

វៀតណាមកោតសរសើរអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ - ảnh 1សន្និសីទនៃបណ្តាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (SPLOS) លើកទី៣៤ ។ រូបថត៖ VOV

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ប្រធានគណៈប្រតិភូវៀតណាមបានស្នើឲ្យប្រទេសសមាជិក អនុវត្តគោលនយោបាយដែនសមុទ្រប្រកបដោយមានការទទួលខុសត្រូវ និងស្របច្បាប់ រួមគ្នាធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព; លោកបានអះអាងថា បរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពនៅសមុទ្រខាងកើតអាចធានាបាន លុះត្រាតែប្រទេសនានាបានបង្កើតតំបន់ដែនសមុទ្ររបស់ខ្លួនស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការក្រោមអនុសញ្ញា ក៏ដូចជារក្សាភាពអត់ធ្មត់ ដើម្បីរួមគ្នាដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងជំពូកអង្គការសហប្រជាជាតិនិង UNCLOS ; អះអាងថា វៀតណាមជានិច្ចកាលខិតខំជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីលើកកម្ពស់ការអនុលោមអនុសញ្ញា អនុវត្តយ៉ាងពេញលេញ DOC និងខិតខំធ្វើការចរចាដើម្បីសម្រេចបាន COC ប្រកបដោយជាក់ស្តែង មានប្រសិទ្ធភាពនិងស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ