វៀតណាមកាន់តែធានានិងពង្រីកសិទិ្ធស៊ីវិលនិងសិទ្ធិនយោបាយរបស់ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) -វៀតណាមកំពុងប្រមូលផ្តុំអនុវត្តការ ងារជាច្រើនសំដៅលើកកំពស់ថែមទៀតប្រសិទ្ធិ ភាពនៃការចូលរួមសន្ធិសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ (ហៅ កាត់ថា សន្ធិសញ្ញា ICCPR)
វៀតណាមកាន់តែធានានិងពង្រីកសិទិ្ធស៊ីវិលនិងសិទ្ធិនយោបាយរបស់ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា  

ជាពិសេស គឺកាន់តែធានានិងពង្រីករាល់សិទ្ធិសីវិល និងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ រួមចំណែកទៅក្នុងការអភិវឌ្ឍ៍រួមរបស់ប្រ ទេសជាតិ។ នេះជាខ្លឹមសារស្នូលដែលបានលើកយកមកពិភាក្សានៅក្នុងសិក្ខាសា លាពិគ្រោះយោបល់ស្តីពី របាយការណ៍ជាតិប្រតិបត្តិសន្ធិសញ្ញាអន្តរជាតិ អំពីសិទ្ធិ ស៊ីវិលនិងសិទ្ធិនយោបាយ ដោយក្រសួងយុត្តិធម៌រៀបចំឡើងនាព្រឹកថ្ងៃទី១៧កក្កដា នៅទីក្រុងហូជីមិញ។ បទអន្តរាគមន៍ដែលបានបង្ហាញនៅក្នុងសិក្ខាសាលានេះ គឺអះ អាងនូវគោលមាគ៌ាមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម គឺជានិច្ចកាល យកមនុស្សជាមជ្ឈមណ្ឌលនៃបណ្តាគោលនយោបាយសេដ្ឋកិច្ច-សង្គម។ ចាប់តាំង ពីចូលរួមសន្ធិសញ្ញាអន្តរជាតិនេះ ក្រមច្បាប់ជាច្រើនរបស់វៀតណាមទាក់ទិននឹង សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋគឺតែងតែបានធ្វើវិសោធនកម្ម បំពេញបន្ថែមឬផ្សព្វផ្សាយជា សាធារណៈ តាមនោះការពារល្អជាងបណ្តាសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយរបស់ប្រ ជាជន។ លោក Nguyen Khanh Ngoc អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាមបានឲ្យដឹងថា៖

        “យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ដែលបានផ្សព្វផ្សាយនោះ គឺក្រមច្បាប់ជា ច្រើនបន្ទាប់មក ដូចជា ច្បាប់ពាក់ព័ន្ធនឹងបែបបទនីតិវិធីនៅតុលាការ ស្ថាប័ន និង បណ្តាច្បាប់ពាក់ព័ន្ធដល់សិទ្ធិធ្វើអាជីវកម្ម ច្បាប់អាពាហ៍ពិពាហ៍ ឬ ច្បាប់អត្រានុកូលដ្ឋាន គឺសុទ្ធតែដើរតាមនិន្នាការរួម នោះគឺកាន់តែប្រគល់សិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយ សម្រាប់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ ធានារាល់លក្ខណៈ ល្អ ដើម្បីប្រជាជនអាចអនុវត្តសិទ្ធិទាំងអស់នេះយ៉ាងងាយស្រួលបំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ