វៀតណាម​កើនឡើង​​២ថ្នាក់ ​អំពី​សន្ទស្សន៍​នវានុវត្តន៍​សកល​ក្នុង​ឆ្នាំ​២០២៣

(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែកញ្ញា នៅប្រទេសស្វីស អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរៀបចំពិធីប្រកាសសន្ទស្សន៍នវានុវត្តន៍សកល(GII)ឆ្នាំ២០២៣។
វៀតណាម​កើនឡើង​​២ថ្នាក់ ​អំពី​សន្ទស្សន៍​នវានុវត្តន៍​សកល​ក្នុង​ឆ្នាំ​២០២៣ - ảnh 1សន្ទស្សន៍នវានុវត្តន៍របស់វៀតណាមបានកើនឡើង ២ថ្នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២២។ រូបថត៖ VOV។ 

តាមនោះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤៦/១៣២ ប្រទេស និងខឿនសេដ្ឋកិច្ច។ ដូច្នេះ វៀតណាមបន្តធ្វើឱ្យប្រសើរឡើងចំណាត់ថ្នាក់ធាតុចូលនវានុវត្តន៍ ដោយកើនឡើង២ថ្នាក់ បើធៀបនឹងឆ្នាំមុន ពីចំណាត់ថ្នាក់លេខ៥៩ មកលេខ៥៧ (ធាតុចូលនវានុវត្តន៍រួមមានសសរស្តម្ភចំនួន៥៖ ស្ថាប័ន ធនធានមនុស្ស និងការស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធ កម្រិតអភិវឌ្ឍន៍ទីផ្សារ កម្រិតអភិវឌ្ឍន៍អាជីវកម្ម)។ លទ្ធផលនវានុវត្តន៍បានកើនឡើង ១ថ្នាក់ បើធៀបនឹងឆ្នាំ ២០២២ ពីថ្នាក់ ៤១ ឡើងដល់ ៤០ (លទ្ធផលនវានុវត្តន៍រួមមានសរសរស្តម្ភចំនួន២៖ ផលិតផលចំណេះដឹងនិងបច្ចេកវិទ្យា ផលិតផលច្នៃប្រឌិត)។

យោងតាម WIPO វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមចំនួន ៧ ដែលសម្រេចបាននូវវឌ្ឍនភាពច្រើនបំផុតក្នុងនវានុវត្តន៍ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ (រួមមាន ចិន ទួរគី ឥណ្ឌា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់)។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបីដែលមានសមិទ្ធិផលលេចធ្លោបើធៀបនឹងកម្រិតនៃការអភិវឌ្ឍន៍រយៈពេល ១៣ឆ្នាំជាប់ៗគ្នា (ក្នុងនោះមានឥណ្ឌា សាធារណរដ្ឋម៉ុលដាវី និងវៀតណាម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ