វៀតណាមកំពុងជំរុញការអភិវឌ្ឍន៍កសាងប្រព័ន្ធយន្តការគោលនយោបាយច្បាប់បំរើឲ្យបុព្វហេតុផ្លាស់ប្តូរថ្មី

វៀតណាមកំពុងជំរុញការអភិវឌ្ឍន៍កសាងប្រព័ន្ធយន្តការគោលនយោបាយច្បាប់បំរើឲ្យបុព្វហេតុផ្លាស់ប្តូរថ្មី - ảnh 1
វៀតណាមកំពុងជំរុញការអភិវឌ្ឍន៍កសាងប្រព័ន្ធយន្តការគោលនយោបាយច្បាប់បំរើឲ្យបុព្វហេតុផ្លាស់ប្តូរថ្មីសមាហរណកម្មអន្តរជាតិ


        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាថ្ងៃទី៨​
កញ្ញ​ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានជួបសន្ទនា​ជា​មួយ​
ប្រធានធនាគារពិភពលោក (WB) លោក Jim Yong Kim។ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានឲ្យដឹងថា វៀតណាមមានបំណង WB បន្តជួយឧបត្ថម្ភ​វៀតណាម
ក្នុងដំណើរការកែលំអរប្រព័ន្ធគោលនយោបាយសេដ្ឋកិច្ចទីផ្សារបង្កើនទុនកម្ចី
អាទិភាពជាដើម។ រីឯលោក Jim Yong Kim បានសង្កត់ធ្ងន់ថា WB យក​ចិត្តទុកដាក់
និងពិនិត្យជួយឧបត្ថម្ភវៀតណាមក្នុងការទប់ទល់នឹងឥទ្ធិពលនៃបំរ៉ែ​បំរួលអាកាស
ធាតុ។

        បន្ទាប់នោះប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានចូលរួម​សិក្ខាសាលា
​ដោយ WB រៀបចំដោយប្រធានបទ តួនាទីកាន់តែកើនឡើងនៃ​រដ្ឋសភា​វៀតណាម
ចំពោះការអភិវឌ្ឍន៍នៃប្រទេសជាតិ។ លោក Nguyen Sinh Hung បានឲ្យដឹងថា ការ
យកចិត្តទុកដាក់ធំៗចំនួន២របស់វៀតណាមនា​បច្ចុប្បន្ន​គឺ​រក្សាសន្តិភាពធានា
សន្តិសុខជាតិការពារអធិបតេយ្យភាពមាតុប្រទេសនិងទប់ទល់ល្អនឹងបំរ៉ែបំរួល
អាកាសធាតុ។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បាន​ស្នើរថា៖

“បាតុភូតរបស់អាកាសធាតុបានបណ្ដាលឡើងទឹកជំនន់ស្រុតដីបំផ្លាញរាល់សមិទ្ធិផលវិនិយោគក្នុងការកាត់បន្ថយភាពក្រីក្រនៅវៀតណាម។​ យើងខ្ញុំបាន
​អំពាវនាវ WB មានដំណោះស្រាយសមស្របដើម្បីប្រទេសមួយរួចផុតពីភាព​ក្រីក្រ
​បន្តអភិវឌ្ឍន៍បង្កលក្ខណៈដើម្បីវៀតណាមរួមជាមួយពិភពលោកដោះស្រាយ​ដោយ
សន្តិវិធីជំលោះពិសេសគឺដោះស្រាយបំរ៉ែបំរួលអាកាសធាតុនិងបង្ការ​ទប់ទល់នឹង
គ្រោះធម្មជាតិ ក្លាយទៅជាកម្មវិធីដ៏ធំនៃពិភពលោក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ