វៀតណាមកំពុងឈានឡើងយ៉ាងខ្លាំងក្លា លើវិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ផ្សព្វផ្សាយ

(VOVWORLD) - នៅរសៀលថ្ងៃទី ១៤ ខែតុលា កិច្ចសន្ទនាដោយប្រធានបទ “ ហេតុអ្វីវៀតណាម” (Why Vietnam) ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃសន្និសីទ និងពិព័រណ៍ពិភពលោកឆ្នាំ ២០២១ ។
វៀតណាមកំពុងឈានឡើងយ៉ាងខ្លាំងក្លា លើវិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ផ្សព្វផ្សាយ - ảnh 1(រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោក Nguyen Thanh Tuyen អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ) បានឲ្យដឹងថា វៀតណាមមានចំនួនប្រជាជនច្រើនដោយមាន GDP ជាប់ចំណាត់ថ្នាក់ទី ៤០ នៅលើពិភពលោក និងទី ៤ នៅអាស៊ាន។ ក្នុងរយៈពេលប៉ុន្មានកន្លងទៅ វៀតណាមបានឈានឡើងដោយវ៉ាដាច់ប្រទេសមហាអំណាចបច្ចេកវិទ្យាព័ត៌មានជាច្រើន ហើយវិស័យមួយចំនួនបានជាប់ក្នុងចំណោមប្រទេសទាំង ១០ នៅលើពិភពលោក។ ទាក់ទងនឹងការផលិត  និងនាំចេញទូរស័ព្ទនោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោក ស្រូបយក ១៣,៣% នៃចំណែកទីផ្សារ ក្នុងឆ្នាំ ២០១៩។ ទាក់ទងនឹងការនាំចេញគ្រឿងអេឡិចត្រូនិកនោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៩ នៅលើពិភពលោក។ ប្រការទាំងនេះបានសរឲ្យឃើញថា វៀតណាមកំពុងឈានឡើងយ៉ាងខ្លាំងក្លាលើវិស័យបច្ចេកវិទ្យាព័ត៌មាន ការផ្សព្វផ្សាយ ហើយកំពុងមានយុទ្ធសាស្ត្រ ដើម្បីបន្តឈានទៅមុខយ៉ាងខ្លាំងក្លាថែមទៀត។

កម្មវិធីផ្លាស់ប្តូរឌីជីថលថ្នាក់ជាតិរបស់វៀតណាមបានឆ្ពោះទៅរកគោលដៅពីរទន្ទឹមគ្នាគឺ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលផង ហើយបង្កើតសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមដែលមានសមត្ថភាពនៅថ្នាក់សកលលោកផងដែរ។

នៅក្នុងកិច្ចសន្ទនានេះ តំណាងសហគ្រាសជាច្រើនក៏បានធ្វើការពិភាក្សាអំពីតួនាទីរបស់វៀតណាមលើវិស័យបច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ។ រាល់គោលនយោបាយពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមចាំបាច់ត្រូវ យកចិត្តទុកដាក់ថែមទៀតដើម្បីចូលរួមកាន់តែស៊ីជម្រៅនៅក្នុងដំណើរការសកលភាវូបនីយកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ