វៀតណាមកំពុងដើរត្រូវទិសលើផ្លូវសមាហរណកម្មពិភពលោក
(VOV) /  
|
គណៈប្រតិភូវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្ដាអង្គការអន្តរជាតិនៅ Geneva បានរៀបចំពិធីជប់លៀងដ៏មហោឡារឹក (vietbao.com) |
Vovworld-នាយប់ថ្ងៃទី១៧កញ្ញា គណៈប្រតិភូវៀតណាមអមអង្គការសហ
ប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្ដាអង្គការអន្តរជាតិនៅ
Geneva បានរៀបចំពិធីជប់លៀងដ៏មហោឡារឹកជាមួយការចូលរួមរបស់ដំណាង
រាប់រយនាក់របស់បណ្ដាអង្គការអន្តរជាតិ។ ក្នុងសន្ទរកថានៅពិធីជប់លៀង
ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានអង្គទូតវៀតណាមបានអះអាងថា ក្រោយរយៈពេល៦៨ឆ្នាំតាំងពីពេលលោកប្រធានហូជីមិញអានសេចក្តីប្រកាស
ឯករាជ្យបង្កើតឡើងប្រទេស សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម កន្លង
ផុតពីរយៈពេលដ៏វែងក្នុងការខំប្រឹងប្រែង នាវាវៀតណាមកំពុងដើរត្រូវទិសលើ
ផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសមាហរណកម្មជាមួយពិភពលោក។ ឯកអគ្គរដ្ឋទូតបាន
ឲ្យដឹងថា វៀតណាមកំពុងបង្កើនកំណែទម្រង់នៅក្នុងប្រទេស សមាហរណកម្មលើ
គ្រប់វិស័យនិងសកម្ម ក្លាយទៅជាដៃគូទំនុកទុកចិត្តរបស់សហគមន៍អន្តរជាតិ។ ប៉ុន្តែផ្លូវនៅវែងជាមួយរាល់ការសាកល្បងនៅចំពោះមុខ វៀតណាមត្រូវបន្ត
ខំប្រឹងប្រែងកែទម្រង់ប្រព័ន្ធពាណិជ្ជកម្មសមាហរណកម្មសកម្មជាងទៀតទៅ
ក្នុងខឿនសេដ្ឋកិច្ចពិភពលោក៕
-VOV