វៀតណាមកំពុងមានឧត្តមភាពក្នុងវិស័យពាណិជ្ជកម្មជាមួយប្រទេសកាណាដា
(VOVWORLD) - ទិន្នន័យបឋមនៃស្ថាប័នស្ថិតិកាណាដាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាមនិងកាណាដាក្នុងឆ្នាំ ២០១៨ បានប៉ាន់ស្មានទទួលទឹកប្រាក់ប្រមាណ 4,6 ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង 4% បើធៀបនឹងឆ្នាំ ២០១៧ ។
វៀតណាមកំពុងមានឧត្តមភាពក្នុងវិស័យពាណិជ្ជកម្មជាមួយប្រទេសកាណាដា |
វៀតណាមមានអតិរេកនៃការនាំចេញទំនិញទៅកាន់ប្រទេសកាណាដាដោយទឹកប្រាក់ប្រមាណ 3,2 ពាន់លានដុល្លារអាមេរិក។ ផ្ទុយនេះទៅវិញ ការនាំចូលពីប្រទេសកាណាដាមិនបានរីកលូតលាស់ឡើយ ពោលគឺមានទឹកប្រាក់ត្រឹមតែជាង 735 លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ និយាយរួម នាពេលបច្ចុប្បន្ន វៀតណាមនៅតែមានឧត្តមភាពក្នុងកាជួញដូរពាណិជ្ជកម្មជាមួយកាណាដា ក្នុងនោះការនាំចេញមានតម្លៃខ្ពស់លើសពី ៥ ដង។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តប៉ាស៊ីហ្វីក (CPTPP) ត្រូវបានគេរំពឹងថានឹងជួយបង្កើនពាណិជ្ជកម្មរវាងវៀតណាមនិងកាណាដា។ យោងតាមដំណើរការកាត់បន្ថយពន្ធយ៉ាងលឿនបង្គួររបស់កាណាដា (ពី 17-18% ចុះទៅ 0% ក្នុងរយៈពេល ៣ ឆ្នាំ) មុខទំនិញនាំចេញមួយចំនួនរបស់វៀតណាម ត្រូវបានព្យាករណ៍នឹងមានកំណើនយ៉ាងខ្លាំងចាប់ពីឆ្នាំ ២០១៩ តទៅ ដូចជា វិស័យវាយនភ័ណ្ឌ កាត់ដេរ ស្បែកជើង កាបូប ប្លាស្ទិក និងគ្រឿងសង្ហារឹមជាដើម៕