វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) - នាថ្ងៃទី ១២ វិច្ឆិកា សមាគមមិត្តភាពវៀតណាម - កម្ពុជា និងសមាគមមិត្តភាពកម្ពុជា - វៀតណាមបានរៀបចំសន្និបាតនៅខេត្ត Tay Ninh។
សម្តេចម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។ រូបថត៖ TTXVN |
លោកស្រី Nguyễn Thị Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសម្តេចម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានធ្វើជាសហប្រធាននៃសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលនៃការអនុវត្តរយៈពេលមួយឆ្នាំនៃអនុស្សរណៈនៃ ការយោគយល់គ្នាស្ដីពីការសម្របសម្រួលដំណាក់កាល ២០២២-២០២៧។
នៅក្នុងសន្និបាតនេះ គណៈប្រតិភូនៃប្រទេសទាំងពីរ សម្តេចម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានឯកភាពគ្នាលើទិសដៅ និងខ្លឹមសារសំខាន់ៗ នៃសកម្មភាពសម្របសម្រួលក្នុងឆ្នាំ ២០២៤។ ភាគីទាំងពីរបានឯកភាពគ្នាបន្តស្រាវជ្រាវ និងស្នើទៅអាជ្ញាធរ និងមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីអនុវត្តន៍ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នានេះ។ នាពេលខាងមុខ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននៅខេត្តជាប់ព្រំដែន; សម្របសម្រួលជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសរវាងមូលដ្ឋាននៅសងខាងព្រំដែន បង្កលក្ខណៈអំណោយផលសម្រាប់អង្គភាពអាជីវកម្មពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព៕