វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

(VOV)_ សម័យប្រជុំលើកទី១៤ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ​ស្ដី
អំពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ត្រូវបាន
​ប្រារព្វឡើង​នាថ្ងៃទី១៩ តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ។​ ​
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh
 Minh ​ប្រធានគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-កម្ពុជា​ រួមជាមួយ​ឧប
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក
 ហោណាំ​ហុងបានអញ្ជើញជាសហអធិបតី។ ភាគីទាំងពីរបានពិភាក្សា ​និង​​ឯក
ភាព​អំពីកិច្ចសហប្រតិបត្តិការជំរុញខ្លាំងការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិ
យោគនិងទេសចរណ៍ និងការងារខ័ណ្ឌសីម៉ា បោះបង្គោលព្រំដែនលើដីគោក
 និងការងារគ្រប់គ្រងព្រំដែន។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ​បរទេសវៀតណាម លោក Pham Binh Minh បានអោយដឹងថា៖         

          “ នេះគឺជាសម័យប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការបញ្ជាណែនាំទំនាក់​
ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជា។ នៅកិច្ចប្រជុំលើកនេះ យើងពិភាក្សាអំ
ពី​វិធានការជាក់ស្ដែង បង្កើនទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាលើគ្រប់វិស័យ​ 
ពីនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅដល់ទំនាក់ទំ
នងសហប្រតិបត្តិការក្នុងវេទិកាពហុភាគី។”

          ក្នុងពេលជាមួយគ្នានោះ នាព្រឹកថ្ងៃទី១៩ សីហា នៅទីក្រុងហូជីមិញបាន
​ប្រព្រឹត្តទៅជំនួបសន្ទនាយុទ្ធសាស្ត្រការពារជាតិលើកទី១ រវាងវៀតណាមនិង
កម្ពុជាផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ