វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក
|
នាយឧត្តមនាវី ទា វិញ មេបញ្ជាការកងទ័ពជើងទឹករបស់កម្ពុជា ទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៍ឯក លោក Pham Hoai Nam |
(VOVworld)-ក្នុងក្រខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់
ថ្ងៃទី២៩មិនា នារសៀលថ្ងៃទី២៨មិនា នាយឧត្តមសេនីយ៍ឯក លោក Pham Hoai Nam បញ្ជាការផ្នែកទ័ពជើងទឹកវៀតណាមបានជួបសន្ទនាជាមួយនាយឧត្តមនាវី ទា វិញ
មេបញ្ជាការកងទ័ពជើងទឹករបស់កម្ពុជា ។នៅក្នុងជំនួបនេះភាគី ទាំងពីរបានវាយ
តម្លៃខ្ពស់ចំពោះសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ដែល រួមចំណែកអភិវឌ្ឍន៍
ទំនាក់ទំនងយ៉ាងល្អប្រសើររវាងកងទ័ពនិងប្រជាជននៃប្រ ទេសទាំងពីរ។ រួមជាមួយ
គ្នា្ននោះ ភាគីទាំងពីរបានអះអាងថា នាពេលខាងមុខ កងទ័ពជើងទឹកនៃប្រទេសទាំង
ពីរបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅជម្រុញកិច្ចសហប្រតិ
បត្តិការមិត្តភាពរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែ រីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។
នាយឧត្តមនាវី ទា វិញ បានស្នើរកងទ័ពជើងទឹក វៀតណាមជួយឧត្ថម្ភកងទ័ពជើង
ទឹកកម្ពុជាលើវិស័យបណ្តុះបណ្តាលនិងបំពាក់ សំភារៈបច្ចេកទេសផងដែរ។ នាថ្ងៃទី
២៨មិនា គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើង ទឹកវៀតណាមបានជួបសម្តែងការគួរសម
ថ្នាក់ដឹកនាំការពារជាតិនិងទស្សនាអង្គ ភាពទ័ពមួយចំនួនរបស់កម្ពុជាផងដែរ៕