វៀតណាម-កម្ពុជាបង្កើនការចែករំលែកការយល់ឃើញរួមលើបញ្ហាយុទ្ធសាស្ត្រការពារជាតិ

(VOVWORLD) - នាថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈឹម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀត ណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបលោកនាយឧត្តមសេនីយ៍   ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

វៀតណាម-កម្ពុជាបង្កើនការចែករំលែកការយល់ឃើញរួមលើបញ្ហាយុទ្ធសាស្ត្រការពារជាតិ - ảnh 1ឧត្តមសេនីយ៍ឯកលោក Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  (រូបថត៖ Trong Duc/TTXVN)

ក្នុងជំនួបនេះ លោកឧត្តមសេនីយឯក Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សា សម្តែងការគាំទ្រចំពោះខ្លឹមសារ និងទិសដៅនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពរវាងភាគីទាំងពីរ ព្រមទាំងបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរត្រូវផ្តោតការយកចិត្តទុកដាក់លើវិស័យដូចជា៖ ការសម្របសម្រួលប្រឹក្សាយោបល់ និងអនុវត្តការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពលើកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ; បណ្តុះបណ្តាលធនធានមនុស្ស; កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន; ផ្សព្វផ្សាយ និងអប់រំប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ