វៀតណាម-កម្ពុជាបន្តកសាងមេត្រីភាពយ៉ាងល្អប្រសើរ
(VOVWORLD) -នាយប់ថ្ងៃទី៨តុលា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូកម្ពុជាកំពុងចូលរួមការ ជួបប្រាស្រ័យមិត្តភាពនិងសហប្រតិបត្តិការប្រជាជនវៀតណាម-កម្ពុជា ដឹកនាំដោយឧប នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានមជ្ឈឹមសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន។
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី |
នៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាម និយាយរួមក្នុងនោះមានទាំងរដ្ឋអំណាចនិងប្រជាជនទីក្រុងហូជីមិញ ជានិច្ចកាល ខិតខំប្រឹងប្រែងដើម្បីពូនជ្រំនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកម្ពុជា ដោយពាក្យ ស្លោក សាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យូរអង្វែង នាំមកផលប្រ យោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។
អញ្ជើញឆ្លើយតបវិញ លោកជំទាវម៉ែន សំអន បានសន្យា រួមជាមួយសមាគម មិត្តភាពកម្ពុជា-វៀតណាម បន្តជម្រុញរាល់សកម្មភាពការទូតប្រជាជនរវាងប្រទេស ទាំងពីរ បង្កើនការផ្សព្វផ្សាយនិងអប់រំយុវ ជនជំនាន់ក្រោយនៃប្រទេសទាំងពីរនូវចំណង សាមគ្គីភាព មិត្តភាពជាប្រពៃណី ដើម្បីសន្តិភាពនិងវឌ្ឍន៍ភាពរបស់ប្រទេសនីមួយៗ។
កម្មវិធី “ជួបប្រាស្រ័យមិត្តភាពនិងសហប្រតិបត្តិការប្រជាជនវៀត ណាម-កម្ពុជា ” លើកទី៤ ដោយមជ្ឈឹមសមាគមមិត្តភាពវៀតណាម - កម្ពុជានិងសម្ព័ន្ធសមាគមអង្គ ការមិត្តភាពវៀតណាមរៀបចំឡើងនាថ្ងៃទី៧ដល់ថ្ងៃទី១២តុលានៅទីក្រុងហូជីមិញ ខេត្ត Binh Duong និង ខេត្ត Ba Ria-Vung Tau (ភាគខាងត្បូងវៀតណាម) ផងដែរ៕