វៀតណាម-កម្ពុជារឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការប្រពៃណី
|
វៀតណាម-កម្ពុជារឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការប្រពៃណី |
(VOVworld)-ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធាន
រដ្ឋវៀតណាម លោក Tran Dai Quang រួមចំណែកបង្កើនថែមទៀតនូវទំនាក់ទំនង
សហប្រតិបត្តិការប្រពៃណី។ នេះជាចំណងជើងនៃអត្ថបទចុះផ្សាយលើកាសែត
រស្មីកម្ពុជាក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៤មិថុនា រួមទាំងរូបថតរបស់លោក Tran
Dai Quang ទៀតផង។ អត្ថបទនេះបានឲ្យដឹងថា ទទួលសេចក្តីអញ្ជើញរបស់ព្រះ
មហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រធាន
រដ្ឋវៀត ណាម លោក Tran Dai Quang បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋ
នៅ ព្រះរាជាណាចក្រ កម្ពុជាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មិថុនា។អត្ថបទនេះបានឲ្យ
ដឹងថា ដំណើរ ទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាលើកនេះរបស់ប្រធានរដ្ឋវៀត
ណាមលោក Tran Dai Quang គឺសម្តែងនូវការយកចិត្តទុកដាក់ជាពិសេសទៅ លើការ
ងារពូន ជ្រុំ និងរក្សាទំនាក់ទំនងមិត្តភាព ប្រពៃណីនិងចំណងសាមគ្គីរវាង ប្រទេស
ទាំងបី កម្ពុជា-វៀតណាម-ឡាវ។ដំណើរទស្សនកិច្ចនេះក៏បង្ហាញនូវការ ជឿទុកចិត្ត
សាមគ្គីពិសេសនិងជួយគ្នាទៅវិញទៅមករបស់វៀតណាមចំពោះ កម្ពុជា។ ព្រះមហា
ក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានអះអាងថា “ប្រជាជនវៀតណាមជាមិត្តគួរឲ្យទុកចិត្តរបស់ប្រជា ជនកម្ពុជា។ហើយប្រជាជនកម្ពុជា
ជាមិត្តភក្តិជិតខាងល្អជារៀងរហូត ប្រគៀកស្មា ជាមួយប្រជាជនវៀតណាម។កម្ពុជា
នឹងបន្តពូនជ្រុំនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអ្នកជិត
ខាងដ៏ល្អប្រសើរនោះ”។
កាសែតរស្មីកម្ពុជាក៏បានចាត់ទុកថា ដោយការប្តេជ្ញារបស់ថ្នាក់ដឹកនាំ និង ការ
ខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នតំបន់និងប្រជាជននៃប្រទេសទាំងពីរ ពិត ប្រាកដ
ថានឹងគ្មានអានុភាពណាមួយអាចរារាំងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងវៀត
ណាមរួមគ្នាឆ្ពោះទៅរកផ្លូវសន្តិភាពនិងមិត្តភាពបានឡើយ។ទំនាក់ទំនង អ្នកជិតខាង
ល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យនឹង បានឡើងកំពស់
ថ្មីដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំង ពីរ រួមចំណែកសកម្ម
ចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិ វឌ្ឍន៍ក្នុងតំបន់និងលើ
ពិភពលោក៕