វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងសិល្បៈ

(VOVWORLD) - វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនរវាងប្រទេសទាំងពីរ អនុរដ្ឋមន្ត្រី លោក Ta Quang Dong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរ ណ៍បន្តជាអាទិភាពក្នុងទិសដៅសហប្រតិបត្តិការ នាពេលខាងមុខរវាងប្រទេសវៀតណាម និងកម្ពុជា។ 
វៀតណាម-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងសិល្បៈ - ảnh 1អនុរដ្ឋមន្ត្រីលោក Ta Quang Dong អញ្ជើញប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជូនស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមេដាយ “ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍” ជូនលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា” ឆ្នាំ ២០២៤ នារសៀលថ្ងៃទី ២២ ឧសភា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាមលោក  Ta Quang Dong បានអញ្ជើញប្រគល់ជូនប័ណ្ណសរសើរ និងមេដាយអនុស្សាវរីយ៍របស់ក្រសួងដល់សមូហភាព និងកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលមានស្នាដៃឆ្នើមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានាពេលថ្មីៗនេះ។

វាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនរវាងប្រទេសទាំងពីរ អនុរដ្ឋមន្ត្រី លោក Ta Quang Dong បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍បន្តជាអាទិភាពក្នុងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ រវាងប្រទេសវៀតណាម និងកម្ពុជា។ ជាពិសេស ការតភ្ជាប់វិស័យទេសចរណ៍ និងគោលដៅទេសចរណ៍លេចធ្លោនៃប្រទេសទាំងពីរ ក្នុងស្មារតី “ដំណើរមួយ ទីមកដល់ពីរ” ដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានឯកភាពគ្នានោះគឺចាំបាច់ត្រូវជំរុញនាពេលខាងមុខ៖”យើងព្យាយាមភ្ជាប់ជើងហោះហើរ Van Don ជាមួយខេត្តសៀមរាប ដើម្បីតភ្ជាប់តំបន់បេតិកភណ្ឌពិភពលោកទាំងពីរជាមួយគ្នា ដើម្បីឱ្យភ្ញៀវទេសចរណ៍ដែលមកគោលដៅតែមួយអាចទៅទស្សនាគោលដៅទាំងពីរបាន។ ខាងមិត្តកម្ពុជាក៏ចង់ដាក់ពង្រាយផ្លូវ Phu Quoc-Siem Reap ដែរ។ ទីតាំងពីរនេះក៏ជាកន្លែងអាចជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងភាគីទាំងពីរ។ ខ្ញុំសង្ឃឹមថា យើងអាចធ្វើកិច្ចការទាំងនេះបានល្អ ដើម្បីឲ្យវិស័យទេសចរណ៍រវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែខ្លាំងខ្លា”។  

សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២៤ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ឧសភា ដោយមានការសម្តែងសិល្បៈវៀតណាមដែលធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ភាគពាយព្យនៃប្រទេសកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ