វៀតណាម-កូរ៉េខាងត្បូងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ២៤ មេសា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម លេខារង គណៈកម្មាធិការបក្សយោធាមជ្ឈឹម លោក Ngo Xuan Lich ដែលកំពុងបំពេញ ទស្សនកិច្ចមិត្តភាពជាផ្លូវការនៅកូរ៉េខាងត្បូង។ 

វៀតណាម-កូរ៉េខាងត្បូងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1 វៀតណាម-កូរ៉េខាងត្បូងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ

នារសៀលថ្ងៃទី ២៤ មេសា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម លេខារង គណៈកម្មាធិការបក្សយោធាមជ្ឈឹម លោក Ngo Xuan Lich ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅកូរ៉េខាងត្បូង។ នាយករដ្ឋមន្ត្រី Lee Nak-yeon បានសង្កត់ធ្ងន់ថា៖ វៀតណាមជាសសរទ្រូងក្នុងគោលនយោបាយឆ្ពោះទៅទិស ខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ហើយសម្តែងគោលបំណងបើកទូលាយកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាមលើវិស័យការទូតសេដ្ឋកិច្ចជាដើម។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងស្វាគមន៍ការដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថ លេខាលើសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមស្តីអំពីកិច្ចសហប្រតិបត្តិការការពារ ប្រទេសដល់ឆ្នាំ ២០៣០ ពិសេសគឺឧស្សាហកម្មការពារជាតិ។ ថ្លែងមតិក្នុងជំនួប រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានស្វាគមន៍គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ហើយឲ្យ ដឹងថា៖ វៀតណាមត្រៀមខ្លួនជាស្រេចដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញទំនាក់ ទំនងអាស៊ាន-កូរ៉េខាងត្បូង។ រដ្ឋមន្ត្រី Ngo Xuan Lich បានអះអាងថា៖ វៀតណាមគាំទ្រការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ព្រមទាំង ឲ្យដឹងថែម ទៀតថា វៀតណាមស្វាគមន៍ការខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការជំរុញការ សន្ទនាអន្តរកូរ៉េ។ ទន្ទឹមនឹងនោះ លោកក៏បានសម្តែងគោលបំណងថា៖ នាយក រដ្ឋមន្ត្រី Lee Nak-yeon បន្តយកចិត្តទុកដាក់និងគាំទ្រដើម្បីក្រសួងការពារជាតិនៃ ប្រទេសទាំងពីរសហប្រតិបត្តិការអនុវត្តសេចក្តីថ្លែងការណ៍រួមប្រកបដោយប្រសិទ្ធ ភាពថែមទៀតនាពេលខាងមុខ។ មុននេះ លោក Ngo Xuan Lich បានជួបចរចា ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ