វៀតណាម-កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការ ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ

(VOVworld) - កិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសម្របសម្រួលកិច្ចសហប្រតិបតិ្ត
ការវៀតណាម-កូរ៉េខាងត្បូងបានប្រព្រឹត្តទៅនាថ្ងៃទី១៩ មិថុនា នៅរដ្ឋធានីហាណូយ
របស់វៀតណាម។លោក Vuong Dinh Hue ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
វៀតណាមនិងលោក Joo Hyung Hwan អនុរដ្ឋមន្រ្តីក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុ
កូរ៉េខាងត្បូងបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ស្ដីពីការអនុវត្តកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ លោក Vuong Dinh Hue បានស្នើរឲ្យភាគីកូរ៉េ
ខាងត្បូងសហការយ៉ាងស្អិតរមួត ជួយឧបត្ថម្ភវៀតណាមលើកកំពស់សមត្ថភាព
កសាងនិងអនុវត្តគោលនយោបាយក្នុងដំណើរការអនុវត្ត កិច្ចព្រមព្រៀងនេះ។ស្ដី
ពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី លោក Vuong Dinh Hue បានថ្លែងថា ភាគីទាំង២
ចាំបាច់ត្រូវស្វែងរកដំណោះស្រាយអនុវត្តគោលដៅគឺ បង្កើនតំលៃប្រាក់ពាណិជ្ជ
កម្មទ្វេភាគីឡើង៧០ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០។
វៀតណាម-កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការ ជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ - ảnh 1
កិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសម្របសម្រួលកិច្ចសហប្រតិបតិ្តការវៀតណាម-កូរ៉េខាងត្បូង (រូបថត៖VGP)

រីឯខ្លួនវិញ លោក Joo Hyung Hwan បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុង
ត្រៀមរៀបចំបែបបទចំបាច់យ៉ាងឆាប់រហ័សដើម្បីដាក់ជូនរដ្ឋសភាអនុម័តលើ
កិច្ចព្រមព្រៀង FTA រវាងវៀតណាមនិងកូរ៉េខាងត្បូង។លោកបានអះអាងថែម
ទៀតថា កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ផ្ទេរប្រគល់
បច្ចេកវិទ្យា ជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់វៀតណាមដើម្បីអនុវត្តគំរោងការ
ណ៍ កសាងប្រព័ន្ធផ្លូវដែកល្បឿនលឿន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ