វៀតណាម-កូរ៉េខាងត្បូងសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី

វៀតណាម-កូរ៉េខាងត្បូងសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី - ảnh 1
នាយឧត្តមសេនី Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួល
ជួបសន្ទនាជាមួយលោក Baek Seung Joo អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង (qdnd.vn)

        Vovworld-នាថ្ងៃទី២១កក្កដានៅទីស្ដីការក្រសួងការពារប្រទេសវៀតណាម
នាយឧត្តមសេនី Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសបាន​ទទួល
​​ជួបសន្ទនាជាមួយលោក Baek Seung Joo អនុរដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​កូរ៉េ
ខាងត្បូងក្នុងឱកាសមកបំពេញទស្សនកិច្ចនិងចូលរួមការសន្ទនាគោល​នយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-កូរ៉េខាងត្បូងលើកទី៣ចាប់
ពី​ថ្ងៃទី១៩ដល់២១កក្កដា។ លោក Baek Seung Joo បានរាយការណ៍ជាមួយ​
រដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀតណាមអំពីលទ្ធផលនៃសន្និសីទសន្ទនាគោល​នយោបាយការពារជាតិរបស់គណៈប្រតិភូជាមួយឧត្តមសេនីយ៍ឯក Nguyen Chi
Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចង់ឲ្យនាពេលខាងមុខ​កងទ័ពនៃប្រទេសទាំងពីរនឹងមានសកម្មភាពសហប្រតិតប្តិការជាក់ស្ដែងប្រសិទ្ធ
ភាពសមស្របនឹងផលប្រយោជន៍របស់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ
វៀតណាមកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ