វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍

វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ - ảnh 1
វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍

(VOV)_អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម (KTO) និងអគ្គនាយកដ្ឋាន​ទេស
ចរណ៍កូរ៉េខាងត្បូង ប្រចាំនៅវៀតណាម នឹងជំរុញកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភ
គ្នាទៅវិញទៅមក ក្នុងការអនុវត្តយុទ្ធនាការនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ នេះគឺ
ជាខ្លឹមសារនៃកម្មវិធីសហប្រតិបត្តិការ រវាងស្ថាប័នទេសចរណ៍វៀតណាមនិងកូរ៉េខាង
ត្បូង ដែលបានរៀបចំឡើង នាថ្ងៃទី២០តុលា នៅទី​ក្រុងហាណូយ។ តាមនោះ ស្ថាប័ន
ទាំងពីរនឹងរៀបចំក្រុមអ្នកជំនាញការពិគ្រោះយោបល់ និងបណ្ដុះបណ្ដាលកម្មាភិបាល
 ជួយឧបត្ថម្ភព្រឹត្តិការណ៍នានាដែលភា​គីទាំងពីររៀបចំឡើង។ ក៏ក្នុងឱកាសនេះដែរ 
KTO បានចុះហត្ថលេខាលើកិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines និងអគ្គក្រុមហ៊ុនទេសចរណ៍ Viettravel ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ