វៀតណាមកសាងប្រព័ន្ធអប់រំយុត្តិធម៌

(VOVWORLD) - ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំថៃ ដោយមានប្រធានបទ “ការស្តារឡើងវិញនិងការផ្លាស់ប្តូរវិស័យអប់រំឆ្ពោះទៅរកប្រព័ន្ធអប់រំដែលបន្សាំជាងមុន សមស្របនិងរស់រវើសជាង៖ ការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ SDGs 4 ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០”។

ចូលរួមក្នុងនាមជាប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល   លោក Nguyen Van Phuc មានបទថ្លែងសុន្ទរកថាក្នុងសន្និសីទរដ្ឋមន្ត្រីអប់រំអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២ (APREMC II) ដែលទើបប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំថៃ ដោយមានប្រធានបទ “ការស្តារឡើងវិញនិងការផ្លាស់ប្តូរវិស័យអប់រំឆ្ពោះទៅរកប្រព័ន្ធអប់រំដែលបន្សាំជាងមុន សមស្របនិងរស់រវើសជាង៖ ការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ SDGs 4 ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០”។

ក្នុងសុន្ទរកថាស្តីពី “ការផ្លាស់ប្តូរប្រព័ន្ធអប់រំ” អនុរដ្ឋមន្ត្រី លោក Nguyen Van Phuc បានចែករំលែកទស្សនៈរបស់វៀតណាមលើការកសាងប្រព័ន្ធអប់រំប្រកបដោយសមធម៌ បរិយាប័ន្ន និងឆ្លើយតបទៅនឹងភាពតក់ស្លុតនាពេលអនាគត។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើអាទិភាពសំខាន់ៗចំនួនប្រាំមួយ ដោយធានាឱ្យមានការអប់រំប្រកបដោយយុត្តិធម៌ បរិយាប័ន្ន និងឆ្លើយតបសម្រាប់អ្នកទាំងអស់គ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ